វគ្គបណ្តុះបណ្តាលស្តីពីការជួយសង្គ្រោះរបួសបន្ទាន់អន្តរជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ដោយមានការចូលរួមពីកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៦ កងពេទ្យកម្រិត១ និងក្រុមទ័ពជាងលេខ ៣ និងគ្រូបង្រៀន ITLS នៃបណ្ឌិតសភាយោធា និងមន្ទីរពេទ្យយោធាលេខ ១០៣។

ក្នុងអំឡុងពេលបណ្តុះបណ្តាល សិក្ខាកាមនឹងត្រូវបានបណ្តុះបណ្តាលដោយផ្ទាល់ទាំងទ្រឹស្តី និងការអនុវត្តដោយគ្រូមកពីមជ្ឈមណ្ឌល ITLS (មន្ទីរពេទ្យយោធាលេខ១៧៥) ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ក្នុងការបម្រើឲ្យការពិនិត្យ និងព្យាបាលនៅកងពេទ្យចល័ត។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់កម្មាភិបាល និងបុគ្គលិកក្នុងការសិក្សា និងបង្កើនជំនាញក្នុងការពិនិត្យ និងព្យាបាលជំងឺ។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាល

យោងតាមលោកវរសេនីយ៍ឯកបម្រុង Bui Duc Thanh នាយករងមន្ទីរពេទ្យយោធាលេខ ១៧៥ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ដីពីការជួយសង្គ្រោះរបួសបន្ទាន់អន្តរជាតិ (មន្ទីរពេទ្យយោធាលេខ ១៧៥) នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យយោធាលេខ ១៧៥ បានបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ដីពីការជួយសង្គ្រោះរបួសបន្ទាន់អន្តរជាតិក្រោមឧវាទមន្ទីរពេទ្យ។ នេះគឺជាមជ្ឈមណ្ឌល ITLS ដំបូងនៃប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្រងដោយអង្គភាពពេទ្យយោធា។

វគ្គបណ្តុះបណ្តាលនេះគឺជាវគ្គលើកដំបូងបន្ទាប់ពីមជ្ឈមណ្ឌលត្រូវបានបង្កើតឡើង ដោយបញ្ជាក់ពីភាពម្ចាស់ក្នុងការបណ្តុះបណ្តាល និងផ្តល់វិញ្ញាបនបត្រ ITLS ស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិសម្រាប់កម្មាភិបាល និងបុគ្គលិកផ្នែកវេជ្ជសាស្រ្ដរបស់វៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាព។ នេះក៏ជាជំហានដំបូងក្នុងផែនទីជួយគាំទ្រមន្ទីរពេទ្យយោធាលេខ ១០៣ (បណ្ឌិតសភាពេទ្យយោធា) ឲ្យក្លាយជាមជ្ឈមណ្ឌល ITLS ទីពីរនៅប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh