រាយការណ៍ជូនលោកប្រធានរដ្ឋ លោកឧត្តមសេនីយ៍ទោ Nguyen Van Hien បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៣ និងប៉ុន្មានខែដើមឆ្នាំ ២០២៤ ប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស តែងតែបំពេញភារកិច្ចបានល្អ​ ជាពិសេសការត្រៀមខ្លួនប្រយុទ្ធ ការគ្រប់គ្រងដែនអាកាសនិងការគ្រប់គ្រងប្រតិបត្តិការហោះហើរត្រូវបានរៀបចំយ៉ាងតឹងរ៉ឹង កុំឱ្យមាន​ភាពអសកម្ម ឬ កើតឡើងជាយថហេតុក្នុងគ្រប់ស្ថានភាព។ ប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាសតែងតែផ្ដល់ប្រឹក្សាជូនថ្នាក់លើក្នុងប្រតិបត្តិការការពារដែនអាកាស កោះសមុទ្រ។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋ To Lam នៅប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស

ក្រៅពីនេះ អង្គភាពរៀបចំជើងហោះហើរហ្វឹកហាត់ និងហោះហើរតាមកម្មវិធី​ និងផែនការដែលបានកំណត់។ ការបាញ់គ្រាប់ពិត ការទម្លាក់គ្រាប់បែកទទួលបានលទ្ធផលល្អ។ ការធ្វើលំហាត់សមយុទ្ធជាមួយយោធភូមិភាគ និងអង្គទ័ពធានាបាននូវគុណភាព និងសុវត្ថិភាពជាដាច់ខាតក្នុងគ្រប់ទិដ្ឋភាព។

ដោយកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមក លោកប្រធានរដ្ឋ To Lam បានស្នើថា ប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស ត្រូវតែលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន ត្រៀមខ្លួនប្រយុទ្ធ គ្រប់គ្រងនិងប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេសទំនើបយ៉ាងស្ទាត់ជំនាញ។ ផ្តោតលើការកសាងធនធានមនុស្សមានគុណភាពខ្ពស់ និងការអប់រំនិងបណ្តុះបណ្តាល និងការហ្វឹកហាត់។ បន្តលើកកម្ពស់លទ្ធភាពផលិត ការជួសជុលនិងការអនុវត្តសមិទ្ធិផល​បច្ចេកវិទ្យាថ្មី។

ព្រមទាំងផ្ដល់ប្រឹក្សាជូនបក្ស រដ្ឋ និងកងទ័ពក្នុងការទិញ និងបំពេញបន្ថែមអាវុធនិងឧបករណ៍បច្ចេកទេសទំនើបៗដើម្បីឆ្លើយ​តបតម្រូវការភារកិច្ច និងសមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ផ្ដោតលើការពង្រឹងសមត្ថភាពដឹកនាំនៃអង្គការបក្ស កសាងគណៈកម្មាធិការបក្សនៃអង្គភាពដ៏រឹងមាំខាងនយោបាយ សតិអាមរម្មណ៍ សីលធម៌...។ ជំរុញកិច្ចការបរទេសការពារជាតិ រួមចំណែកយ៉ាងសកម្មក្នុងការធានាអាវុធ ឧបករណ៍បច្ចេកទេសនិងបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ស្របនឹងស្ថានភាពជាក់ស្តែង និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងថ្នាក់ដឹកនាំ មេបញ្ជាការប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាសថតរូបជាអនុស្សាវរីយ៍
leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោករដ្ឋមន្ត្រី Phan Van Giang អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលបញ្ជាការនៃប្រភេទទ័ពការពារដែនអាកាស -ទ័ពជើងអាកាស

លោកប្រធានរដ្ឋ To Lam បានសម្តែងជំនឿជាក់ថា កម្មាភិបាលនិងយុទ្ធជននៃអង្គភាពនឹងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាដើម្បីសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ ដែលសក្តិសមនិងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន ក៏ដូចជាគណៈកម្មាធិការបក្សយោធាមជ្ឈិមផងដែរ៕

បកប្រែដោយ Thanh Cong