ស្ថាប័ន និងអង្គភាពនានារៀបចំ "បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំ ហូ ជានិច្ច"
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ថ្លែងនៅក្នុងពិធីជ្រោមជ្រែង "បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំ ហូ ជានិច្ច" ឆ្នាំ ២០២៦ ដែលរៀបចំដោយអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស លោកឧត្តមសេនីយ៍ឯក Nguyen Van Hien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឱ្យថ្នាក់ដឹកនាំ និងមេបញ្ជាការអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស បញ្ជាឲ្យស្ថាប័ន និងអង្គភាពចំណុះនានាអនុវត្តការដាំដើមឈើតាមផែនការ រួមចំណែកដល់ការការពារ និងកសាងអង្គភាពប្រកបដោយភាពស្អាត បៃតង។
    |
 |
|
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងប្រតិភូដាំដើមឈើបន្ទាប់ពីពិធីជ្រោមជ្រែង |
ព្រមទាំងលោកបានតម្រូវឱ្យគ្រប់ស្ថាប័ន និងអង្គភាពនានាឱ្យអនុវត្តបានល្អនូវការងារចលនាមហាជន បង្កើនសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន បង្កើនការផ្សព្វផ្សាយនិងចលនាប្រជាជនចូលរួមដាំដើមឈើ និងការការពារបរិស្ថាន...
* នៅថ្ងៃដដែល ប្រភេទទ័ពពិសេស បានរៀបចំពិធីជ្រោមជ្រែង “បុណ្យតេតដាំដើមឈើដឹងគុណរលោកអ៊ំ ហូ ជានិច្ច” ឆ្នាំ ២០២៦។ ឆ្នាំ២០២៥ ស្ថាប័ននិងអង្គភាពនានានៃប្រភេទទ័ពពិសេស បានដាំដើមឈើជាង ១០០,០០០ ដើម និងព្រៃឈើជាង ៣០០ ហិកតា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារព្រៃ និងធ្វើឱ្យបរិស្ថានស្រស់ស្អាត។ នៅឆ្នាំ២០២៦ ប្រភេទទ័ពពិសេសបញ្ជាឲ្យអង្គភាព និងសាលាដាំដើមឈើជាង ៥៣,០០០ ដើម និងព្រៃឈើជាង ២០០ ហិកតា។
* នៅពិធីជ្រោមជ្រែង "បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំ ហូ ជានិច្ច" ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ថ្នាក់ដឹកនាំនៃវិទ្យាស្ថាននយោបាយបានបញ្ជាក់ថា វិទ្យាស្ថាននយោបាយកំពុងរួមបញ្ចូលការដាំដើមឈើថ្មីជាមួយនឹងការថែទាំប្រព័ន្ធដើមឈើដែលមានស្រាប់។ នេះគឺជាសកម្មភាពជាក់ស្តែងសម្រាប់វិទ្យាស្ថាននយោបាយបន្តជ្រោមជ្រែងកម្មវិធី "ដាំដើមឈើ ១ ពាន់លានដើម - ដើម្បីវៀតណាមមួយបៃតង" ដែលជ្រោមជ្រែងដោយរដ្ឋាភិបាល។
ជាមួយនឹងពាក្យស្លោក "ដាំដើមឈើមួយដើមបន្ថែមទៀតគឺជាសកម្មភាពការពារបរិស្ថានមួយបន្ថែមទៀត"។ បន្ទាប់ពីពិធីជ្រោមជ្រែងនោះ កម្មាភិបាល បុគ្គលិក និងសិក្ខាកាមនៃវិទ្យាស្ថាននយោបាយបានដាំដើមឈើគ្រប់ប្រភេទរាប់រយដើម។
* ដើម្បីធានាការដាំដើមឈើក្នុង "បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំ ហូ ជានិច្ច" បន្ដនាំមកនូវលទ្ធផលខ្ពស់ គណៈនាយកសាលានាយទាហានកងទ័ពជើងគោកលេខ ១ បានស្នើឱ្យស្ថាប័ន ផ្នែក និងអង្គភាពរៀបចំបរិវេណ ដាំដើមឈើហូបផ្លែ ដើមឈើផ្ដល់ជាម្លប់ សួនផ្កា និងវាលស្មៅ ព្រមទាំងថែទាំដើមឈើដែលមានស្រាប់។
យោងតាមផែនការ នៅឆ្នាំ២០២៦ សាលានាយទាហានកងទ័ពជើងគោកលេខ ១ បន្តដាំដើមឈើគ្រប់ប្រភេទជាង ១០.០០០ ដើម នៅទីលានហ្វឹកហាត់៕
បកប្រែដោយ Pham Diep