ច្បាប់ស្តីពីនាយទាហានត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី១០ ក្នុងសម័យប្រជុំលើកទី៦ (ឆ្នាំ១៩៩៩) ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០០ មកម៉្លេះ។ ឆ្លងកាត់ការពិនិត្យបូកសរុបចំនួនពីរ (ក្នុងឆ្នាំ ២០០៧ និង ២០១៣) រួចមក ក្រសួងការពារប្រទេសបានរាយការណ៍ជូនរដ្ឋាភិបាល និងដាក់ជូនរដ្ឋសភាដើម្បីធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់នេះចំនួន ២ ដងក្នុងឆ្នាំ ២០០៨ និង ២០១៤។ ច្បាប់នេះមាន ៧ ជំពូក ៥១ មាត្រា ហើយត្រូវបានគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ ត្រឹមត្រូវដោយគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន អង្គភាពគ្រប់កម្រិតនៃកងទ័ព និងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងវិសាលភាពនៃការទទួលខុសត្រូវ ការសម្របសម្រួលអនុវត្តច្បាប់នេះ។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយស្ថាប័ននានាស្តីពីការត្រៀមរៀបចំការបូកសរុបច្បាប់នាយទាហានកងទ័ពប្រជាជនវៀតណាម

មានអនុសាសន៍នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័នរៀបចំ របាយការណ៍សង្ខេបបូកសរុបច្បាប់ស្តីពីនាយទាហាន។ បន្ទាប់ពីចង្អុលបញ្ជាក់ពីបញ្ហាមួយចំនួន និងស្ថានភាពបច្ចុប្បន្នអំពីគោលនយោបាយ និងរបបសម្រាប់នាយទាហាន លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឱ្យ​ស្ថាប័នទាំងអស់បន្តស្វែងយល់ និងអនុវត្តឱ្យបានហ្មត់ចត់ម៉ឹងម៉ាត់នូវច្បាប់ស្តីពីនាយទាហាន និងបទបញ្ញាត្តិ  ព្រមទាំងស្រាវ​ជ្រាវ កែប្រែ បំពេញបន្ថែម ឬ ផ្សព្វផ្សាយឯកសារថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។

ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចទាំងអស់បន្តបំពេញឯកសារ រៀបចំឱ្យបានល្អអង្គសន្និបាតបូកសរុបច្បាប់ស្តីពីនាយទាហានដើម្បីឱ្យអង្គសន្និបាតប្រព្រឹត្តទៅតាមការគ្រោងទុក ធានាបាននូវគុណភាព និងប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung