អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរវិស័យ ប្រធានគណៈកម្មការដឹកនាំនៃក្រសួងការពារប្រទេសវៀតណាមស្ដីពីការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសង្គ្រោះបន្ទាន់របួសអន្តរជាតិ នៃមន្ទីរពេទ្យយោធាលេខ ១៧៥

កម្មវិធី ITLS មាន ៥ ដំណាក់កាល ដែលត្រូវបានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ និងមា​នវគ្គបណ្តុះបណ្តាលចំនួន ៥ នៅមន្ទីរពេទ្យយោធាលេខ១៧៥។ មកដល់បច្ចុប្បន្ននេះ កម្មវិធីបណ្តុះបណ្តាលនៃមជ្ឈមណ្ឌល ITLS ដំបូងនៅវៀតណាមស្របតាមស្តង់ដារសហរដ្ឋអាមេរិក និងអន្តរជាតិ។ មជ្ឈមណ្ឌល ITLS ជួយវៀតណាមធ្វើម្ចាស់ការក្នុងការបណ្តុះបណ្តាល និងផ្ដល់វិញ្ញាបនបត្រដែលបំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិសម្រាប់កងកម្លាំងពេទ្យដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសម្រាប់កម្មាភិបាល និងបុគ្គលិកពេទ្យក្នុង និងក្រៅកងទ័ព ចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមគ្រូបង្រៀន ITLS ដែលបំពេញតាមស្តង់ដារអន្តរជាតិ បង្កើតមូលដ្ឋានដើម្បីឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌល ITLS ទីពីរនៅវៀតណាម។

ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសង្កត់ធ្ងន់ថា ការបង្ហាញមុខមជ្ឈមណ្ឌល ITLS ស្របតាមស្តង់ដារអន្តរជាតិដំបូងនៅវៀតណាម ចូលរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមក្នុងការបណ្តុះបណ្តាលសង្គ្រោះបន្ទាន់អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដៃគូអន្តរជាតិនាពេលខាងមុខ។ ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេស បន្តសហការជាមួយមន្ទីរពេទ្យយោធាលេខ ១៧៥ ក្នុងការធានាឲ្យមជ្ឈមណ្ឌល ITLS ដំណើរការប្រកបដោយប្រសិទ្ធភាព។ មន្ទីរពេទ្យយោធាលេខ១៧៥ គប្បីរៀបចំយ៉ាងសកម្ម និងឆាប់នូវវគ្គបណ្តុះបណ្តាល និងការផ្ដល់វិញ្ញាបនបត្រសង្គ្រោះបន្ទាន់របួសអន្តរជាតិ៕

បកប្រែដោយ Thuy Anh