កសាងក្របខ័ណ្ឌនៃវិសាលភាព ខ្លឹមសារ ​និង​កម្មវិធីបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស ផ្តោតលើសមត្ថភាពឌីជីថល និងសមត្ថភាពសិក្សាដោយខ្លួនឯង អនុវត្តការបណ្តុះបណ្តាលចំណេះដឹង ជំនាញ អាកប្បកិរិយា និងវប្បធម៌ឌីជីថលសម្រាប់កម្មាភិបាល និងបុគ្គលិក។

រៀបចំផែនការបណ្តុះបណ្តាល បំប៉ន់កម្មាភិបាលឲ្យ​ស្របតាមក្របខ័ណ្ឌកម្មវិធីមូលដ្ឋាន រយៈពេលវែង និង​ស៊ីជម្រៅ ​បណ្តុះបណ្តាលលើ​ការផ្ទេរបច្ចេកវិទ្យា កសាងក្រុមអ្នកជំនាញឈានមុខគេផ្នែកបច្ចេកទេស ធ្វើអាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ ផ្តោតលើការអភិវឌ្ឍ និងកសាងប្រព័ន្ធសិក្សាតាមអនឡាញ ដែលផ្តល់នូវមូលដ្ឋានទិន្នន័យសិក្សាអំពីការ​ធ្វើបរិវតកម្មឌីជីថល និង​សៀវភៅណែនាំស្តីពីការធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យា ៤.០ ជូនកម្មាភិបាល និងបុគ្គលិកទាំងអស់។

leftcenterrightdel
រូប​ថតឧទាហរណ៍

នាពេលខាងមុខ Viettel នឹងបន្តផ្តោតលើការកសាងយន្តការ និងគោលនយោបាយជ្រើសរើសបុគ្គលិក​ឲ្យ​មាន​​ប្រសិទ្ធភាព ដើម្បីទាក់ទាញអ្នកជំនាញ និងអ្នកគ្រប់គ្រងនាំមុខគេនៅវៀតណាម និងពិភពលោកមកធ្វើការ សហការ ជាពិសេសលើវិស័យ៖ បញ្ញាសិប្បនិម្មិត ទិន្នន័យធំ កុំព្យូទ័រពពក បច្ចេកវិទ្យាព័ត៌មាន ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ប្រកាសឲ្យ​ប្រើ និងអនុវត្តគោលនយោបាយជ្រើសរើសបុគ្គលិកដែលមានគុណភាពខ្ពស់ បុគ្គលិកជាជន​បរទេស ទាក់ទាញអ្នកឆ្នើមក្នុងបច្ចេកទេសថ្មី ជ្រើសរើសបុគ្គលិកឆ្នើមសម្រាប់ផ្នែក​សំខាន់ៗ ​ដោយ​​ខិតខំដល់នៅឆ្នាំ ២០៣០ នឹងមានធនធានមនុស្សគុណភាពខ្ពស់លំដាប់កំពូលនៅវៀតណាម ហើយស្ថិតក្នុងក្រុមកំពូល​នៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល និងការស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់៕

បកប្រែដោយ Thanh Cong