តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកអំពីការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដ៏ធំធេងដែលបង្កឡើងដោយក្រុមភេរវករ។ លោកក៏បាននាំមកនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម ជូនចំពោះឯកអគ្គរដ្ឋទូត Gennady Stepanovich Bezdetko និងតាមរយៈឯកអគ្គរដ្ឋទូតជូនចំពោះសាច់ញាតិជនរងគ្រោះផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមោះមុតរបស់រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ជីវិតរបស់ប្រជាជនទីក្រុងមូស្គូ ជាពិសេសប្រជាជនរុស្ស៊ីជាទូទៅនឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ។ លោកអះអាងថា ក្រសួងការពារប្រទេសវៀតណាមថ្កោលទោសការវាយប្រហារភេរវកម្មនេះយ៉ាងដាច់អហង្ការ ហើយជឿជាក់ថា ភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ីនឹងនាំភេរវករមកកាត់ទោសក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មកគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅក្រាំងមាស នៅស្ថានទូតសហព័ន្ធរុស្ស៊ី

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសរសេរក្នុងសៀវភៅក្រាំងមាសរំលែកទុក្ខដល់ប្រជាជនរុស្ស៊ីថា៖ “ក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានការសោកស្ដាយជាខ្លាំងចំពោះការវាយប្រហារភេរវកម្មដែលបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសម្តែងសិល្បៈនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២២ ខែមីនា… ពួកភេរវករត្រូវតែទទួលការកាត់ទោសយ៉ាងតឹងរ៉ឹងតាមច្បាប់។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល ប្រជាជននៃសហព័ន្ធរុស្ស៊ី និងក្រុមគ្រួសារនៃជនរងគ្រោះស្លូតត្រង់។ យើងរួមជាមួយនឹងប្រជាជាតិស្រឡាញ់សន្តិភាពទាំងអស់នៅជុំវិញពិភពលោក ចែករំលែកការឈឺចាប់ និងការបាត់បង់ដ៏ធំធេងទាំងនេះ ហើយជឿជាក់ថាប្រជាជនរុស្ស៊ីនឹងយកឈ្នះលើពេលវេលាដ៏លំបាកនេះ ហើយនឹងធ្វើឱ្យជីវិតមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Minh Trung