នៅក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាក់ស្តែងនិងមានប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លង​មក។ កងទ័ពវៀតណាម និងកងទ័ពឡាវបានសហការគ្នា អនុវត្ដភារកិច្ចយោធា ការពារជាតិ កិច្ចការបរទេសយ៉ាងសកម្ម និងមានប្រសិទ្ធភាព ស៊ីជម្រៅ ស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ កិច្ចសហប្រតិបត្តិការការពារជាតិបន្តអះអាងថាជា​សសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ឡាវ។ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគ និងកងទ័ពការពារព្រំដែន និងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនៅតែជាចំណុចភ្លឺ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone

លោក Vongkham Phommakone បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម បានគាំទ្រនិងសហការជាមួយក្រសួងការពារជាតិឡាវ ដើម្បីអនុវត្តសកម្មភាពជាច្រើនដូចជា៖ លំហាត់សមយុទ្ធរួមលើវិស័យវេជ្ជសាស្ត្រយោធា និងសង្គ្រោះគ្រោះមហន្ដរាយ ឃោសនានិងចលនាប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្សទាំងពីរ រដ្ឋទាំងពីរវៀតណាម និងឡាវ; សកម្មភាពចងសម្ព័ន្ធមេត្រីភាព និងជួយប្រជាពលរដ្ឋនៅតំបន់ព្រំដែនកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ... និងសកម្មភាពសាមគ្គីភាពជាច្រើនទៀត រួមចំណែកយ៉ាងសកម្មក្នុងការកសាងខ្សែព្រំដែនវៀតណាម និងឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងក្រសួងការពារប្រទេសវៀតណាម និងឡាវ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការជួបប្រាស័យមិត្តភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ; សហការល្បាតរួម ប្រឆាំងបទល្មើស និងទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

សូមបញ្ជាក់ថា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម និងឡាវ​ ក៏បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងវរសេនាធំលេខ ៥២ Tay Tien  នៅស្រុក Moc Chau ខេត្ត Son La៕

បកប្រែដោយ Thanh Cong