ក្រោមប្រធានបទ “រុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” ឆ្នាំទេសចរណ៍ជាតិ - Dien Bien និងពិធីបុណ្យផ្កាជើងគោ គឺជាព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គម ដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ / ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤)។

leftcenterrightdel
កម្មវិធីសិល្បៈអបអរសាទរឆ្នាំទេសចរណ៍ជាតិ - Dien Bien និងពិធីបុណ្យផ្កាជើងគោឆ្នាំ២០២៤

ថ្លែងមតិនៅពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យខេត្ត Dien Bien ចាំបាច់ត្រូវមានដំណោះស្រាយរួម និងព្រមៗគ្នាក្នុងការរៀបចំផែនការ ទាក់ទាញការវិនិយោគដើម្បីបង្កើតផលិតផលទេសចរណ៍ប្លែកៗ និងមានគុណភាពខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dien Bien ធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស និងអនុវត្តបច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយទេសចរណ៍ Dien Bien និយាយដោយឡែក ទេសចរណ៍នៅតំបន់ភាគពាយ័ព្យ ក៏ដូចជាប្រទេសទាំងមូល និយាយរួម បង្កើតលំហថ្មីសម្រាប់ការអភិវឌ្ឍទេសចរណ៍ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី បេតិកភណ្ឌ។ល។  ជាពិសេស ខេត្តត្រូវជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា បង្កើតខ្សែសង្វាក់ទិសដៅ ក្នុងនោះ Dien Bien Phu ចាំបាច់ត្រូវជាកម្លាំងចលករក្នុងការទាក់ទាញភ្ញៀវទេសចរ; បង្កើតផ្នត់គំនិតទេសចរណ៍ប្រកបដោយវិជ្ជាជីវៈសម្រាប់ប្រជាជន ព្រោះប្រជាជនជាអ្នកបង្កើតភាពទាក់ទាញ និងភាពប្លែកពីវប្បធម៌សម្រាប់ទេសចរណ៍៕

បកប្រែដោយ Huyen Trang