សកម្មភាពជាច្រើនប្រារព្ធទិវានារីអន្តរជាតិ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១១៤ នៃទិវានារីអន្តរជាតិ (៨ មីនា) និងខួបលើកទី ១,៩៨៤ នៃការធ្វើកុបកម្ម Hai Ba Trung នាថ្ងៃទី ៧ មិនា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៣ បានជួបសំណេះសំណាល លើកទឹកចិត្ត និងប្រគល់អំណោយជូនយោធិនស្រីដែលកំពុងហ្វឹកហាត់ដើម្បីបម្រើដល់ខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤) ។
ក្នុងជំនួបនេះ ក្រុមបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះស្មារតីជំនះការលំបាក ខិតខំហ្វឹកហាត់របស់យោធិននារីក្នុងរយៈពេលថ្មីៗនេះ។ ព្រមទាំងមានបំណងថា យោធិននារីបន្តខិតខំ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ជំនះពុះពារការលំបាក គោរពតាមបទបញ្ញត្តិ ហ្វឹកហ្វឺនយ៉ាងម៉ឺងម៉ាត់ ចូលរួមបម្រើខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ឲ្យមានលទ្ធផលល្អបំផុត។
    |
 |
ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៣ ថតរូបជាអនុស្សាវរីយ៍ជាមួយយោធិននារីចូលរួមក្បួនដង្ហែ និងព្យុហយាត្រា |
* នៅថ្ងៃទី ៧ ខែមីនា អគ្គនាយកដ្ឋានបច្ចេកទេស បានរៀបចំជំនួបសំណេះសំណាលក្រោមប្រធានបទ "សិល្បៈនៃការធ្វើជាភរិយា និងជាម្តាយ ដើម្បីកសាង និងថែរក្សាគ្រួសារមានសុភមង្គលក្នុងយុគសម័យ 4.0" ក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
ក្នុងឱកាសនេះ លោកស្រី Hoa Huu Van អ្នកជំនាញជាន់ខ្ពស់ អតីតនាយករងនៃនាយកដ្ឋានគ្រួសារ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; ក្រុមទីប្រឹក្សាមជ្ឈិមនៃសហភាពនារីវៀតណាមចែករំលែកបទពិសោធន៍ ជំនាញ និងសិល្បៈនៃការធ្វើជាភរិយា និងជាម្តាយ ដើម្បីជួយកម្មាភិបាលនិងសមាជិកាសហភាពនារីនៃអគ្គនាយកដ្ឋានបច្ចេកទេសមានទស្សនៈជាក់លាក់បន្ថែមទៀតអំពីតួនាទី និងទំនួលខុសត្រូវរបស់ស្ត្រីក្នុងគ្រួសារ។
* នាថ្ងៃដដែល កងពលតូចលេខ ៩៧១ នាយកដ្ឋានដឹកជញ្ជូននៃអគ្គនាយកដ្ឋានភស្តុភារ បានប្រារព្ធខួបលើកទី ១១៤ នៃទិវានារីអន្តរជាតិ (៨ មីនា) និងខួបលើកទី ១,៩៨៤ នៃការធ្វើកុបកម្ម Hai Ba Trung។ ក្នុងពិធីនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់នារីអន្តរជាតិ នារីវៀតណាម នារីកងទ័ពនិយាយរួម និងនារីកងពលតូចនិយាយដោយឡែក។ តាមនោះ គណៈកម្មាធិការបក្ស មេបញ្ជាការកងពលតូច មេបញ្ជាការអង្គភាពនានា បន្តយកចិត្តទុកដាក់ ដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនាស្ត្រី ; បង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាល សមាជិកាក្នុងការសិក្សា រីកចម្រើន និងអភិវឌ្ឍ។
* នារសៀលថ្ងៃទី៧ ខែមីនា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Dien Bien បានរៀបចំជំនួបសំណេះសំណាល ដើម្បីលើកទឹកចិត្តដល់កងជីវពលនារីនៃបណ្ដាជនជាតិភាគពាយ័ព្យដែលកំពុងហ្វឹកហាត់ចូលរួមព្យុហយាត្រាយោធា ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dien Bien Phu បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលដំបូងដែលក្រុមជីវពលនារីសម្រេចបានក្នុងរយៈពេលកន្លងមក; ជាមួយគ្នានេះ សង្ឃឹមថា ជីវពលនារី បន្តជម្នះការលំបាក ហ្វឹកហាត់កម្លាំងកាយ និងឆន្ទៈ កសាងចំណងសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យយ៉ាងម៉ឺងម៉ាត់...
* នាថ្ងៃទី ៧ ខែមីនា នាយកដ្ឋានសម្ភារៈយោធា អគ្គនាយកដ្ឋានភស្តុភារ បានរៀបចំការប្រកួតកីឡារវាងសមាគមនារីនៃនាយកដ្ឋានសម្ភារៈយោធា និងសមាគមនារីនៃនាយកដ្ឋានភស្តុភារ (អគ្គនាយកដ្ឋានភស្តុភារ) ដើម្បីអបអរសាទរទិវានារីអន្តរជាតិ (៨ មីនា) ។ ចូលរួមការប្រកួតកីឡានេះ ក្រុមនៃអង្គភាពទាំងពីរនឹងប្រកួតលើ ៣ ខ្លឹមសារគឺបាល់ទាត់នារី បាល់ទះនារី និងវាយសី៕
បកប្រែដោយ Pham Diep