លោកឧត្តមសេនីយ៍ទោ Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រជានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធី។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Gau ថ្លែង​ក្នុ​ងពិធី

ថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានសង្កត់ធ្ងន់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវបានដឹកនាំ ណែនាំ និងអនុវត្តយ៉ាងសកម្មដោយស្ថាប័ន អង្គភាពនានាក្នុងជួរកងទ័ព ហើយបានក្លាយទៅជាចលនាយ៉ាងទូលំទូលាយ និងសមស្របទៅនឹងភារកិច្ចជាក់លាក់។ ជារៀងរាល់ឆ្នាំ នាយទាហាន និងពលទាហាន បានបរិច្ចាគរាប់ម៉ឺនឯកតាឈាម។ បរិមាណឈាមដែលទទួលបាននៅទូទាំងកងទ័ពក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមូលដ្ឋានឆ្លើយតបនឹងតម្រូវការព្យាបាលនៅមន្ទីរពេទ្យយោធា។ អង្គភាពខ្លះត្រៀមរៀបចំបរិមាណបរិច្ចាគឈាម ដោយបង្កើត "ធនាគារឈាម" ត្រៀមឆ្លើយតបទៅនឹងស្ថានភាពដែលកើតឡើងជាយថាហេតុ។ តាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានទទួលស្គាល់ និងកោតសរសើរចំពោះគណៈយុវជនកងទ័ព នាយកដ្ឋានពេទ្យយោធា បណ្ឌិត្យសភាយោធា និងមន្ទីរពេទ្យនានាក្នុងជួរកងទ័ព ដែលបានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានា បញ្ជាឲ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ដើម្បីផ្សព្វផ្សាយ និងអនុវត្តចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រកបដោយប្រសិទ្ធភាព ហើយសរសើរយុវជនកងទ័ព ដែលតែងតែឈានមុខគេក្នុងការបរិច្ចាគឈាមសង្គ្រោះជីវិត។

leftcenterrightdel
 

leftcenterrightdel
កម្មាភិបាល យុទ្ធជន និងយុវជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ដោយបំផុសចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងចំណោមយុវជនកងទ័ពឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើការដឹកនាំបញ្ជា ធ្វើពិពិធកម្មទម្រង់ ផ្សព្វផ្សាយ និងចលនានាយទាហាន និងពលទាហាននៃកងទ័ពទាំងមូលឱ្យបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ មន្ទីរពេទ្យយោធាទាំងឡាយព្យាករណ៍តម្រូវការ មានដំណោះស្រាយ និងសកម្មភាពជាក់ស្តែងថែមទៀត ហើយបន្តជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតចំពោះការចលនាបរិច្ចាកឈាមឲ្យស្របតាមលក្ខណៈរបស់កងទ័ព។

នៅក្នុងកម្មវិធីនោះ កម្មាភិបាល យុទ្ធជន និងយុវជនជិត៧០០នាក់ បានចុះឈ្មោះចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

បកប្រែដោយ Thanh Cong