ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Le Xuan Sang អនុប្រធាននាយកដ្ឋានឃោសនាអប់រំ (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) សង្ឃឹមថា ទីភ្នាក់ងារសារព័ត៌មាននឹងសហការដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនិងស៊ីជម្រៅអំពីគោលបំណង អត្ថន័យ និងសកម្មភាពសំខាន់ៗរបស់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកដំបូង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Xuan Sang ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន

តាមគម្រោង កម្មវិធីផ្លាស់ប្តូរនេះនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នៅតំបន់ព្រំដែនរួមនៃប្រទេសទាំងបី (ខេត្ត Kon Tum វៀតណាម ខេត្ត Attapeu ប្រទេសឡាវ ខេត្តរតនគិរី កម្ពុជា)។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូឡាវដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកដំបូង មានអត្ថន័យសំខាន់ជាពិសេស។ នេះជាលើកទីមួយហើយដែលក្រសួងការពារជាតិនៃប្រទេសទាំងបី បានរៀបចំការផ្លាស់ប្តូរនៅតំបន់ព្រំដែននៃប្រទេសទាំងបី។ ជោគជ័យនៃកម្មវិធីផ្លាស់ប្តូរនេះនឹងរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ កសាងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី។ ទន្ទឹមនឹងនោះ សកម្មភាពផ្លាស់ប្តូរ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៅតាមតំបន់ព្រំដែន រួមចំណែកកសាងព្រំដែនវៀតណាម-ឡាវ-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

សកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរនេះរួមមាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា គោរព និងលាបពណ៌បង្គោលព្រំដែន កងកម្លាំងការពារព្រំដែននៃប្រទេសទាំងបីចូលរួមការយានល្បាត និងត្រួតពិនិត្យបង្គោលនៅច្រកទាំងបីនៅតំបន់ព្រំដែន រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីដាំដើមឈើមិត្តភាពនៅច្រកទាំងបីនៅតំបន់ព្រំដែន សម្ពោធផ្ទះវប្បធម៌ភូមិ Ta Ka ឃុំ Po Y ស្រុក Ngoc Hoi ខេត្ត Kon Tum រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីទៅទស្សនា និងផ្តល់អំណោយនៅសាលាបឋមសិក្សា Be Van Dan ឃុំ Po Y កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំង៣ ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ល៕

បកប្រែដោយ Thuy Anh