ទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិន គឺជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរនិយាយរួម និងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែកត្រូវបានពង្រីកឥតឈប់ ឈរ និងបង្ហាញពីការអភិវឌ្ឍន៍ជាវិជ្ជមាន។ ជាពិសេសក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ។

កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

សកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិននៅតំបន់ព្រំដែនត្រូវបានពង្រឹង និងពង្រីកដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងសហប្រតិបត្តិការការពារជាតិយ៉ាងល្អរវាងប្រទេសទាំងពីរ។

ចែករំលែកជាមួយសារព័ត៌មានក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ លោកវរសេនីយ៍ឯក Nguyen Duy Minh អនុប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា៖ “នាពេលថ្មីៗនេះ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលបានឯកភាពគ្នា ជាពិសេសពិធីសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងសេចក្តីថ្លែងការណ៍រួមនៃចក្ខុវិស័យស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិនដល់ឆ្នាំ២០២៥ កងទ័ពនៃប្រទេសទាំងពីរបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង”។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Dien Bien (វៀតណាម) សហការជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ចិន យាមល្បាតទ្វេភាគីនៅតាមខ្សែព្រំដែនវៀតណាម-ចិន

ភាគីទាំងពីរបានផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ (ទាំងទម្រង់ផ្ទាល់ និង តាមប្រព័ន្ធវីដេអូ) និងចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើន; រក្សានិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការប្រចាំឆ្នាំដូចជា៖ កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ; ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន; ការល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ; ការល្បាតទ្វេភាគីរវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ និងសកម្មភាពចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្ដិ៍ការពារព្រំដែន... លើសពីនេះ ខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការផ្សេងទៀតដូចជា៖ ការងារបក្ស ការងារនយោបាយ ពេទ្យយោធា ការស្វែងរក និងជួយសង្គ្រោះ ការបណ្តុះបណ្តាល ការស្រាវជ្រាវក៏ត្រូវបានក្រសួងការពារជាតិនៃប្រទេសទាំងពីរជំរុញយ៉ាងខ្លាំង។ ជាពិសេស ក្នុងអំឡុងពេលដ៏លំបាកបំផុត ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ក្រសួងការពារជាតិនិងកងទ័ពនៃភាគីទាំងពីបានជួយឧបត្ថម្ភបានទាន់ពេលនូវសម្ភារៈបរិក្ខារពេទ្យ ក៏ដូចជាការចែករំលែកបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រងជំងឺ។ .

សក្តានុពលកាន់តែកើនឡើង

ផ្ដល់បទសម្ភាសជាមួយកាសែតកងទ័ពប្រជាជនមុននឹងបញ្ចប់អាណត្តិជាអនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម លោកវរសេនីយ៍ឯក Pan Tao ក៏បានលើកឡើងផងដែរថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនត្រូវបានរក្សានិងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី​ក៏មានការអភិវឌ្ឍន៍វិជ្ជមាន។

បកស្រាយពីចំណុចនេះ លោកវរសេនីយ៍ឯក Pan Tao បានលើកឧទាហរណ៍មួយចំនួនថា ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់រវាងកងទ័ពទាំងពីរបានប្រព្រឹត្តទៅជាទៀងទាត់ យន្តការសហប្រតិបត្តិការលើបណ្ដាវិស័យកាន់តែមានភាពប្រសើរឡើង កិច្ចសហប្រតិបត្តិការជាកាន់តែស៊ីជម្រៅ។ ជាពិសេសក្នុងដំណើរការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 កងទ័ពនៃប្រទេសទាំងពីរជួយគ្នាទៅវិញទៅមកបានបង្ហាញនូវមនោសញ្ចេតនាជា "សមមិត្តផង និងបងប្អូនផង"។ ការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរ និងឈារលើទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បានបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី​។

លោកវរសេនីយ៍ឯក Pan Tao បានបន្ថែមថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនមានការអភិវឌ្ឍវិជ្ជមានបានបង្កើតកម្លាំងចលករសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានមានយន្តការ និងកម្មវិធីជាក់ស្តែង ហើយស្ថានភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន ក៏ទទួលបានការបញ្ជាក់ពីថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនៅតែមានទំហំធំខ្លាំង។

ជាមួយនឹងលទ្ធផលដែលសម្រេចបាននោះ សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិនស្តីពីការបន្តជំរុញនិងធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនដែលភាគីទាំងពីរបានប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមក្នុងឆ្នាំ២០២២ បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិល្អក៏ជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម និងចិន ជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែនដោយកម្មវិធីជួបប្រាស្រ័យដែលបង្កើតឡើងកាលពីឆ្នាំ ២០១៤ ហើយឥឡូវនេះបានក្លាយជាគំរូលេចធ្លោសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep