មានប្រសាសន៍ក្នុងពិធីបើក លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ប្រធាន ADMM បានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខគឺជាមូលគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពជឿនលឿននៃសង្គម។ យើងមិនអាចទាក់​ទាញវិនិយោគ  ការជំរុញពាណិជ្ជកម្មនិងធានាការប្រព្រឹត្ដប្រកបដោយភាពអរិយធម៌បានទេ ប្រសិនបើតំបន់មិនមានស្ថិរភាព ឬ មិនមានសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះ ប្រធានបទ "សន្តិភាព វិបុលភាព និងសន្តិសុខ" នៃ ADMM-17 គឺស្របទៅនឹងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ

កិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និងបានអនុម័តលើផែនការការងាររបស់ ADMM សម្រាប់ដំណាក់កាល ២០២៣-២០២៦ ក៏ដូចជាអនុម័តលើឯកសារសំខាន់ៗមួយចំនួន។ ជាពិសេស កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម Jakarta របស់ ADMM ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខ។ សេចក្តីថ្លែងការណ៍រួមទទួលស្គាល់ភាពស្មុគស្មាញនៃការគំរាមកំហែង ក៏ដូចជាបញ្ហាប្រឈមនូវសន្តិសុខបែបប្រពៃណី និងមិន​មែនប្រពៃណី ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រក្នុងតំបន់ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចដែលឥទ្ធិពលដល់សន្ដិសុខ និងវិបុលភាពរបស់អាស៊ាន។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងគោលដៅជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC),  ដំណើរការកោះបាលី ក៏ដូចជាការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព វិបុលភាព និងសន្តិសុខក្នុង​​តំបន់ផងដែរ។

សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអត់ធ្មត់និងជៀសវាងសកម្មភាពដែលអាចបង្កភាពស្មុគស្មាញ ឬ បង្កើនភាពតានតឹងដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព។

leftcenterrightdel
ប្រធានគណៈប្រតិភូដែលចូលរួម ADMM-17 ថតរូបជុំគ្នា

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបញ្ចប់ឱ្យបានឆាប់ៗនូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ និងអនុវត្តយ៉ាងពេញលេញនូវការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។  សេចក្តីថ្លែងការណ៍រួមបានស្វាគមន៍ចំពោះវិធានការពង្រឹងជំនឿទុកចិត្តនាពេលបច្ចុប្បន្ន ដូចជាក្រមប្រតិបត្តិសម្រាប់ការជៀសវាងការប៉ះគ្នានៅសមុទ្រ ការណែនាំអន្តរកម្មយន្តហោះយោធា និងការណែនាំអន្តរកម្មដែនសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងផ្ទាល់របស់អាស៊ាន និងសកម្មភាពក្នុងក្របខ័ណ្ឌ DOC សំដៅជំរុញព័ត៌មានទាក់ទង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការកាត់បន្ថយភាពតានតឹង និងហានិភ័យនៃគ្រោះថ្នាក់ ដោយការយល់ច្រឡំ ឬ ការគិតគូខុសនៅលើអាកាស និងនៅសមុទ្រ៕

បកប្រែដោយ Pham Diep