កេរ្ដិ៍ដំណែលដំបូងដែលគណៈប្រតិភូទៅទស្សនាគឺតំបន់  Tin Keo ស្ថិតក្នុងឃុំ Phu Dinh ស្រុក Dinh Hoa ខេត្ត Thai Nguyen ជាកន្លែងដែលលោកប្រធានហូជីមិញបានរស់នៅ និងធ្វើការក្នុងអំឡុងឆ្នាំ ១៩៤៧ -១៩៥៤ ។ នៅទីនេះ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩៥៣ លោកប្រធានហូជីមិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយដើម្បីសម្រេចចិត្ដបើកយុទ្ធនាការ Dien Bien Phu  និងទទួលបានជ័យជំនះ។

គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវបានស្ដាប់មគ្គុទ្ទេសក៍ទេសចរណ៍រំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាក់ទងនឹងវត្ថុប្រវត្តិសាស្ត្រនីមួយៗនៅក្នុងសារមន្ទីរ ATK Dinh Hoa...រួមទាំងជំនួបពិភាក្សាការងាររវាងព្រះអង្គម្ចាស់ Xuphanuvong និងប្រធានហូជីមិញ រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

leftcenterrightdel
ផ្ទះប្រក់ស្លឹក Tin Keo - ជាកន្លែងដែលលោកប្រធានហូជីមិញរស់នៅ និងធ្វើការ (១៩៤៧-១៩៥៤)
leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវទៅទស្សនាផ្ទះប្រក់ស្លឹក Tin Keo
leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវបានទៅទស្សនាផ្ទះតាំងបង្ហាញប្រពៃណី ATK Dinh Hoa
leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនឡាវស្វែងយល់អំពីកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ
leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនវៀតណាមបានអុជធូបនៅតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រជាតិកូនភ្នំ Phong Tuong

តាមរយៈការទស្សនា និងស្វែងយល់ពីការពិតនៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រនៅខេត្ត Thai Nguyen លោកវរសេនីយ៍ទោ Sonefay Chanthavongsy អនុប្រធានការិយាល័យព័ត៌មាននិងសហការីនៃកាសែតកងទ័ពប្រជាជនឡាវបានឲ្យដឹងថា៖ “ដំណើរទស្សនៈកិច្ចគឺជាឱកាសមួយសម្រាប់យើងខ្ញុំដើម្បីសម្តែងការគោរព និងដឹងគុណឥតឈប់ឈរ។ ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងព្រះអង្គម្ចាស់ Xuphanuvong ដែលបានចាក់គ្រឹះទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។ ព្រមទាំងលោកបញ្ជាក់ថា នឹងខិតខំពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep