លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំ CEPPP- ២០២៣ បានចូលរួមនិងធ្វើជាអធិបតីក្នុងពិធីសង្កេតការណ៍។ អញ្ជើញចូលរួមមានសមាជិកគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្ដីពីការវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអនុព័ន្ធយោធា រួមទាំងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិក ADMM+ ចំនួន១៨ និងក្រុមគ្រូបង្រៀន សិក្ខាកាម និងអ្នកសង្កេតការណ៍អន្តរជាតិចូលរួម CEPPP- ២០២៣ ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan អញ្ជើញជាអធិបតីក្នុងការសហការហ្វឹកហ្វឺន

កងកម្លាំងដែលចូលរួមសកម្មភាពហ្វឹកហ្វឺនបានអនុវត្តការ​រាយការណ៍អំពីស្ថានភាពដែល​កើត​ឡើង​ជា​យថាហេតុ គឺ មាន​បុគ្គលិកផ្នែកទ័ពជាងរបស់អង្គការសហប្រជាជាតិកំពុងអនុវត្ដភារកិច្ចត្រូវប៉ះនឹងគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្រ្គាម ហើយត្រូវរងរបួស។ ក្នុងនោះ ជនរងគ្រោះម្នាក់របួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយឧទ្ធម្ភាគចក្រ។

ក្នុងអំឡុងពេលដោះស្រាយស្ថានភាពអាសន្ននោះ កងកម្លាំងទាំងបីគឺអ្នកសង្កេតការណ៍ ក្រុមទ័ពជាងនិងពេទ្យយោធាត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិស្តីពីការដោះស្រាយហេតុការណ៍ សង្គ្រោះជាបឋម  ជញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និងរាយការណ៍ទៅកាន់ថ្នាក់លើ ក៏ដូចជាស្ថានបេសកកម្ម...។

វាយតំលៃលទ្ធផលបន្ទាប់ពីពិធីសង្កេតការណ៍ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាក់ថា៖ សេណារីយ៉ូនៃខ្លឹមសារហ្វឹកហ្វឺនត្រូវបានកសាងឡើងស្របតាមស្ថានភាពជាក់ស្តែង ប្រព័ន្ធទីលានហ្វឹកហាត់ សម្ភារៈបរិក្ខារសមស្របនឹងជួយដល់ការត្រៀមរៀបចំកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់វៀតណាមនាពេលខាងមុខ។ សេណារីយ៉ូបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវបទពិសោធន៍ហ្វឹកហ្វឺននិងការត្រៀមរៀបចំកងកម្លាំងចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម ក៏ដូចជាបទពិសោធន៍ល្អៗពីបណ្តាប្រទេស ADMM+៕

បកប្រែដោយ Pham Diep