លំហាត់សមយុទ្ធរួមបញ្ចូលរវាងកម្លាំងសង្កេតការណ៍យោធា-ទ័ពជាង-ពេទ្យយោធា រក្សាសន្តិភាពនៅលើភូមិសាស្ត្រជាក់ស្តែង
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែកញ្ញា ការធ្វើលំហាត់សមយុទ្ធរួមបញ្ចូលរវាងកម្លាំងសង្កេតការណ៍យោធា កម្លាំងទ័ពជាង និងពេទ្យយោធា បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ នៃកម្មវិធីវាយតម្លៃសមត្ថភាព (CEPPP) សម្រាប់កងកម្លាំងត្រៀមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញរក្សាសន្តិភាពវដ្តទី ៤ (២០២១-២០២៣) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។
ខ្លឹមសារសំខាន់មួយនៅថ្ងៃដំបូងនៃលំហាត់សមយុទ្ធរួមគឺ មាននាយទាហានទ័ពជាងម្នាក់ត្រូវរងរបួសពេលកំពុងបំពេញភារកិច្ចដោយប៉ះនឹងគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្រ្គាម។
ខ្លឹមសារនៃការហ្វឹកហាត់នេះសំដៅជួយសិក្ខាកាមលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីអាវុធជាតិផ្ទុះដែលបន្សល់ទុកពីសង្រ្គាម ដើម្បីមានការឆ្លើយតប និងដោះស្រាយឱ្យបានត្រឹមត្រូវ។ តាមរយៈសមយុទ្ធ នឹងជួយកែលម្អ និងអភិវឌ្ឍសមត្ថភាពរបស់កម្លាំងទ័ពជាង និងកម្លាំងពេទ្យយោធានៅកម្រិតយុទ្ធសាស្ត្រ នៅពេលដែលសហការជាមួយកម្លាំងសង្កេតការណ៍យោធា ព្រមទាំងកែលម្អសមត្ថភាពសម្របសម្រួល ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។
    |
 |
អនុវត្តការហ្វឹកហាត់សង្គ្រោះបន្ទាន់ និងដឹកជញ្ជូនជនរងគ្រោះតាមផ្លូវអាកាស |
គួរំលឹកថា ក្នុងថ្ងៃដំបូងនៃការហ្វឹកហាត់ ក្រុមអ្នកសង្កេតការណ៍យោធាត្រូវបានចែកជា ៤ ក្រុម ដែលអនុវត្តសេណារីយ៉ូ ៤ ផ្សេងៗពីគ្នា នៅមជ្ឈមណ្ឌលហ្វឹកហាត់យោធាជាតិលេខ ៤ និងកងវរសេនាតូចលេខ ៣១ (កងពលតូចទី ២៨ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស)៕
បកប្រែដោយ Huyen Trang