ជាមួយនឹងសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើន កម្មវិធីគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ តាមរយៈនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនទំនុកចិត្ដរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅដែនសមុទ្រក្នុងតំបន់។

ជំនួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាមនិងចិន   លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានកត់សម្គាល់ចំពោះសមិទ្ធិផលដែលសម្រេចបានក្នុង​កិច្ចសហប្រតិបត្តិការរវាងនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនាពេលកន្លងមក។ ព្រមទាំងលោកបញ្ជាក់​ថា សកម្មភាពជួបប្រាស្រ័យទទួលបានលទ្ធផលល្អ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក កងទ័ពនិងប្រទេសទាំងពីរនិយាយរួម ទន្ទឹមនឹងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនលើកទី ៣  ឆ្នាំ២០២៣។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម និងនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រចិន

ក្នុងជំនួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ  លោកឧត្តមសេនីយ៍ត្រី Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម បានសំដែងការជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូនាយទាហានវ័យក្មេង​កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនលើកទី ៣ នឹង​ទទួលបានជោគជ័យ រួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្ដភាពរបស់យុវជននៃប្រទេសទាំងពីរ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Dao ជួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម និងនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រចិន
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Dao ថតរូបជុំជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម និងនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រចិន

ក្នុងជំនួបនេះដែរ លោកវរសេនីយ៍ឯក Ganyu អនុប្រធាននយោបាយកងឆ្មាំសមុទ្រចិន  ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រចិន បានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនាយទហានវ័យក្មេងកងឆ្មាំសមុទ្រចិនគឺជាលទ្ធផលនៃការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលតែងតែយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងរវាងកងឆ្មាំសមទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន។ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរគួរតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកកម្ពស់ជំនាញ រួមចំណែកការពារសន្តិសុខដែនសមុទ្រក្នុងតំបន់ និងលើកកំពស់សមត្ថភាពនិងវិជ្ជាជីវៈ  ដាក់ចេញដំណោះស្រាយថ្មីដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅសមុទ្រ។

គួររំលឹកថា ក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Tran Van Xuan អនុប្រធានស្នងការនយោបាយ និងជាប្រធាននយោបាយនៃកងឆ្មាំសមុទ្រវៀតណាម ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម បានសង្កត់ធ្ងន់ថា ការកសាងនិងពង្រីកប្រពៃណីនៃសាមគ្គីភាព និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ ហើយតែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន។ ការខិតខំប្រឹងប្រែងរបស់នាយទាហានវ័យក្មេងកងកម្លាំងទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ និងរក្សាទំនាក់ទំនងល្អរវាងកងឆ្មាំសមុទ្រវៀត​ណាម និងកងឆ្មាំសមុទ្រចិន។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Ganyu ជឿជាក់ថា តាមរយៈកម្មវិធីនេះ នាយទាហានកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរមានឱកាស​យោគយល់គ្នា  ជឿទុកចិត្តនិងរៀនសូត្រពីគ្នាទៅវិញទៅមក អាស្រ័យហេតុនេះ បន្តប្រពៃណីមិត្តភាព។ ប្រការនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ រួមចំណែករក្សាសន្តិភាពនៅសមុទ្រក្នុងតំបន់៕

បកប្រែដោយ Pham Diep