ថ្លែងមតិក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលនៃការងារបក្ស ការងារនយោបាយនៃកងពលតូចលេខ ២៧០ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៣។ នាពេលខាងមុខ ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានស្នើឱ្យអង្គភាពត្រួតពិនិត្យជាប្រចាំ បំពេញបន្ថែម និងរៀបចំការហ្វឹកហ្វឺនលើផែនការត្រៀមប្រយុទ្ធ។ អនុវត្តយ៉ាងហ្មត់ចត់ និងតឹងរឹងនូវសេចក្តីសម្រេចចិត្តលេខ 1659-NQ/QUTW នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺនក្នុងរយៈពេល ២០២៣-២០៣០ និងឆ្នាំបន្ទាប់។ ផ្តោតលើការថែរក្សាយ៉ាងតឹងរ៉ឹងនូវការហ្វឹកហាត់ ការហាត់សម ការប្រកួត តាមផែនការដែលបានកំណត់។ ពង្រឹងគុណភាពនៃការកសាងកងទ័ពមានរបៀបរៀបរយ ពង្រឹងការគោរពវិន័យ ធានាសុវត្ថិភាពអង្គភាព រួមចំណែកកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Gau ថ្លែង​ក្នុង​​កិច្ចប្រជុំ

បន្តកែលម្អខ្លឹមសារ និងទម្រង់យ៉ាងសកម្ម លើកកំពស់គុណភាពនៃការអប់រំនយោបាយ ការគ្រប់គ្រងសតិអារម្មណ៍យ៉ាងតឹងរឹង បង្កើតការឯកភាពខ្ពស់លើទាំងគំនិត​ និងសកម្មភាព។ រៀបចំការសិក្សា ស្រាវជ្រាវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តរបស់បក្ស គណៈកម្មាធិការបក្យយោធាមជ្ឈិមស្តីពីការងារយោធា ការពារជាតិ។ ពង្រឹងការឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ ពង្រឹងជំនាញដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងារប្រចាំថ្ងៃ... ដោយធានាថា ក្នុងកាលៈទេសៈណាក៏ដោយ កម្មាភិបាល យុទ្ធជនតែងតែរក្សា និងលើកកម្ពស់គុណសម្បត្តិ «កងទ័ពលោកអ៊ំហូ» ស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន ត្រៀមខ្លួនទទួលនិងបំពេញរាល់ភារកិច្ចដែលបានកំណត់៕

បកប្រែដោយ Duy Hoan