ទទួលស្វាគមន៍ក្រុមការងារ និងចូលរួមកិច្ចប្រជុំមានលោកឧត្តមសេនីយ៍ត្រី Truong Manh Dung មេបញ្ជាការអង្គទ័ពលេខ១ និងលោកឧត្តមសេនីយ៍ត្រី Nguyen Duc Hung ប្រធាននយោបាយនៃអង្គទ័ពលេខ១ ព្រមទាំងតំណាងអង្គភាពមុខងារនានាចំណុះអង្គទ័ពលេខ១។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេស ចុះពិនិត្យលើការងារខាង៖ យុត្តិធម៌ អធិការកិច្ច និងនីតិកម្ម និងការអនុវត្តច្បាប់ស្តីពីការដេញថ្លៃក្នុងអង្គទ័ពលេខ ១

របាយការណ៍របស់អង្គទ័ពលេខ ១ បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមក ថ្នាក់ដឹកនាំនៃអង្គទ័ពលេខ ១ តែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការដឹកនាំ និងណែនាំឱ្យគ្រប់ស្ថាប័នយុត្តិធម៌ អធិការកិច្ច និងនីតិកម្មសហការគ្នាយ៉ាងជិតស្និទ្ធ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ប្រាជ្ញាសមូហភាព ប្រកាន់ខ្ជាប់នូវការពិត បំពេញការងារបានល្អតាមផែនការ និងកិច្ចការដែលមិននឹកស្មានដល់។ ហើយការងារផ្សព្វផ្សាយ និងអប់រំច្បាប់ត្រូវបានអនុវត្តជាទៀងទាត់ រួមចំណែកកាត់បន្ថយករណីល្មើស បំពានច្បាប់ និងឧក្រិដ្ឋកម្មនៅក្នុងតំបន់ដែលកងទ័ពឈរជើង។

មានអនុសាសន៍នៅចុងបញ្ចប់នៃការពិនិត្យ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានកោតសរសើរចំពោះលទ្ធផលដែលអង្គទ័ពលេខ ១ សម្រេចបានក្នុងការងារយុត្តិធម៌ អធិការកិច្ច និងនីតិកម្ម ការអប់រំ និងផ្សព្វផ្សាយច្បាប់ ការគ្រប់គ្រង និងប្រើប្រាស់ដីការពារជាតិ និងការអនុវត្តច្បាប់ស្តីពីការដេញថ្លៃ…។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានស្នើថា នាពេលខាងមុខ អង្គភាពត្រូវតែបន្តក្តាប់ឲ្យបានហ្មត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់ការណែនាំ ការតម្រង់ទិសដៅពីថ្នាក់លើចំពោះការងារខាងយុត្តិធម៌ អធិការកិច្ច និងនីតិកម្ម។ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំការអនុវត្តច្បាប់ស្តីពីយោធា និងការពារជាតិ បំពេញតម្រូវការអនុវត្តភារកិច្ចកសាង និងការពារជាតិក្នុងស្ថានភាពថ្មី។ បំពេញមុខងារណែនាំបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង រដ្ឋបាលកិច្ច ការបញ្ជានិងការប្រឆាំងបទល្មើស ឧក្រិដ្ឋកម្មនានា។

អង្គភាពគួរម្ចាស់ការក្នុងការដឹកនាំស្ថាប័នយុត្តិធម៌ អធិការកិច្ច និងនីតិកម្មនៃអង្គទ័ពដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការផ្ទៀងផ្ទាត់ និងការស៊ើបអង្កេត ការប្រយុទ្ធ ទប់ស្កាត់ និងបញ្ឈប់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះការបំពានច្បាប់ និងឧក្រិដ្ឋកម្ម។

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានកត់សម្គាល់ថា អង្គទ័ពត្រូវតែពង្រឹងចរិតលក្ខណៈគំរូរបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ កសាងសាមគ្គីភាពនិងឯកភាពជាតិខ្ពស់ ធ្វើបានល្អក្នុងការអប់រំមនោគមវិជ្ជា ចាប់យកគំនិត និងសេចក្តីប្រាថ្នា យកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាល និងយោធិន…៕

បកប្រែដោយ Minh Trung