លោក Vi Van Hien ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quang Chieu បានឲ្យដឹងថា យើងមានបំណងដាក់ឈ្មោះផ្លូវនេះថា “ផ្លូវពោរពេញទៅដោយមនោសញ្ចេតនា” ព្រោះផ្លូវនេះគឺជាលទ្ធផលនៃការយកចិត្តទុកដាក់ និងការគាំទ្រពីកម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ យោធភូមិភាគទី៤ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការរួមចំណែកដ៏ធំធេងពីប្រជាជនមូលដ្ឋាន។

leftcenterrightdel
កម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៥ ជួយប្រជាជនឃុំ Quang Chieu (ស្រុក Muong Lat ខេត្ត Thanh Hoa) សាងសង់ផ្លូវ

ពីមុន ផ្លូវឆ្លងកាត់ភូមិ Pung ទឹកជ្រោះ Tut ទឹកជ្រោះ Sim ទឹកជ្រោះ Ham ក្នុងឃុំ Quang Chieu គ្រាន់តែជាផ្លូវបត់បែន តូចចង្អៀត ពិបាកធ្វើដំណើរណាស់។ ដោយមានសំណើទៅកាន់ថ្នាក់លើនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ ផ្លូវនេះត្រូវបានធ្វើឲ្យប្រសើរឡើងជាផ្លូវបម្រើកិច្ចការពារជាតិ និងសន្តិសុខ។ ប៉ុន្តែនៅពេលអនុវត្តការរើផ្ទះប្រជាជន ដោយសារផ្លូវឆ្លងកាត់ផ្ទះជាច្រើន មានដំណាំរបស់ប្រជាជន ដូច្នេះជួបការលំបាកជាខ្លាំង។

លោកវរសេនីយ៍ឯក Tran Khac Sa អនុប្រធានអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៥ បានឲ្យដឹងថា “ពិបាកទទួលបានថវិកាសាងសង់ផ្លូវនេះណាស់ ប៉ុន្តែការសាងសង់វាកាន់តែពិបាក។ ដោយចំណាយពេលជាច្រើនថ្ងៃសម្រាប់កម្មាភិបាល និងបុគ្គលិកនៃក្រុមផលិតកម្មលេខ២ (អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៥) និងថ្នាក់ដឹកនាំ មេបញ្ជាការអង្គភាព បានជួបប្រជាជនម្នាក់ៗ រួមនឹងការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីចលនាប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីពង្រីកផ្លូវ។ ទន្ទឹមនឹងនោះ យើងក៏បានជួបអ្នកម៉ៅការ ដើម្បីកៀរគរ បង្កើតលក្ខខណ្ឌអំណោយផល និងជួយដល់គ្រួសារជួបការលំបាកមួយចំនួន និងផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកកងជីវពល ចុះជួយប្រជាជនសាងសង់ផ្ទះ រុះរើផ្ទះ រំកិលទ្រព្យសម្បត្តិ ដើមឈើ…”។

គ្រួសារលោក Len Quyet Thang នៅភូមិ Pung ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារបរិច្ចាគដីច្រើនជាងគេក្នុងឃុំ Quang Chieu ដែលមានផ្ទៃដី ១,០០០ ម៉ែត្រការ៉េ ដើមឈើហូបផ្លែជិត ១.០០០ ដើម និងព្រៃឈើគ្រប់ប្រភេទ... លោក Thang បានឲ្យដឹងថា ដំបូងឡើយ ខ្ញុំស្ទាក់ស្ទើរព្រោះចំនួនទ្រព្យសម្បត្តិនេះច្រើនពេក ប៉ុន្តែនៅពេលដែលកម្មាភិបាល និងបុគ្គលិកនៃក្រុមផលិតកម្មលេខ២ និងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយ និងគៀងគរ ខ្ញុំបានយល់ព្រមបរិច្ចាគដី ដើម្បីធ្វើផ្លូវ។ ឥឡូវមានផ្លូវថ្មីដែលស្រួលធ្វើដំណើរ គិតទៅក្រោយការងារខ្ញុំមានន័យណាស់។

យោងតាមលោក Ha Van Ca លេខាគណៈកម្មាធិការបក្សស្រុក Muong Lat ជាស្រុកនៅតំបន់ភ្នំ និងព្រំដែន ប្រព័ន្ធដឹកជញ្ជូន និងការរស់នៅរបស់ប្រជាជននៅតែមានការលំបាកខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានការគាំទ្រពីអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៥ មូលដ្ឋានមានការរីកចម្រើនជាច្រើន។ ដោយមានកិច្ចសហប្រតិបត្តិការ និងជំនួយពីស្ថាប័ន និងអង្គការមហាជន រួមទាំងការគាំទ្រពីអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៥ ប្រព័ន្ធដឹកជញ្ជូនក្នុងមូលដ្ឋានត្រូវបានធ្វើឲ្យប្រសើរឡើង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសដ្ឋកិច្ច និងកសាងជីវភាពថ្មីនៅ Muong Lat ៕

បកប្រែដោយ Thuy Anh