នាវាលេខ ២០ ចេញដំណើរទៅចូលរួម MNEK-4 នៅប្រទេសឥណ្ឌូនេស៊ីក្នុងក្របខ័ណ្ឌនៃ LIMA
កប.អនឡាញ - នាព្រឹកព្រលឹមថ្ងៃទី ២៨ ឧសភា នាវាលេខ ២០ នៃកងពលតូចលេខ ១៧២ តំបន់ ៣ កងទ័ពជើងទឹក និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់ ៣ កងទ័ពជើងទឹក បានចាកចេញពីឈូងសមុទ្រ Langkawi ប្រទេសម៉ាឡេស៊ី ដើម្បីទៅចូលរួមសមយុទ្ធដែនសមុទ្រដែលជាសកម្មភាពចុងក្រោយក្នុងក្របខ័ណ្ឌនៃពិព័រណ៍នាវាចរណ៍និងលំហអាកាសអន្តរជាតិ Langkawi (LIMA) ២០២៣។
    |
 |
នាវាលេខ ២០ ចូលរួមព្យុះហយាត្រានាវានារសៀលថ្ងៃទី ២៣ ខែឧសភា ក្នុងក្របខ័ណ្ឌនៃ LIMA ២០២៣ |
នៅក្នុងសមយុទ្ធនេះ នាវាលេខ ២០ និងនាវាចំនួន ២២ នាវាមកពីប្រទេសចំនួន ៩ ផ្សេងទៀត ចូលរួមសកម្មភាពដូចជា ការថតរូបពីលើអាកាស ការចល័តនាវាតាមក្រុម និងការគោរពគ្នាទៅវិញទៅមកនៅសមុទ្រ។ ក្នុងក្របខ័ណ្ឌនៃ LIMA ២០២៣ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា កម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ២០ បានចូលរួមសកម្មភាពជាច្រើនដូចជា ព្យុះហយាត្រា កិច្ចប្រជុំ កិច្ចសន្ទនា ទស្សនាការតាំងពិពណ៌ និងប្រកួតកីឡា ម្ហូបអាហារ .. ចូលរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃ LIMA ២០២៣ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះកងទ័ពជើងទឹកនៃបណ្ដាប្រទេសនិងអ្នកតំបន់។
ក្រោយបញ្ចប់សមយុទ្ធដែនសមុទ្រ LIMA ២០២៣ នារសៀលថ្ងៃទី ២៨ ឧសភា នាវាលេខ២០ និងគណៈប្រតិភូបានបន្តធ្វើដំណើរទៅកាន់ទីក្រុង Makassar ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃសមយុទ្ធកងទ័ពជើងទឹកពហុភាគីលើកទី ៤ (MNEK-4) ដែលរៀបចំដោយកងទ័ពជើងទឹកឥណ្ឌូនេស៊ីដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា។
ដំណើររបស់នាវាលេខ ២០ និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងគោលបំណងអនុវត្តតាមការបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ បន្តលើកកម្ពស់សមត្ថភាពសហការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមអំពីសន្តិសុខនាវាចរណ៍។ ពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកងទ័ពនិងកងទ័ពជើងទឹកប្រជាជនវៀតណាមជាមួយកងទ័ពនិងកងទ័ពជើងទឹកនៃបណ្ដាប្រទេស៕
បកប្រែដោយ Pham Diep