លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្វាគមន៍លោក René Antonio Mesa Villafana ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដែលបានធ្វើឡើងស្របពេលដែលប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពវៀតណាម - គុយបា ( ២៥ កញ្ញា ១៩៦៣ / ២៥ កញ្ញា ២០២៣) និងខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង (ខែកញ្ញា ឆ្នាំ ១៩៧៣/ ខែកញ្ញា ឆ្នាំ ២០២៣)។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ពិភាក្សាជាមួយលោក René Antonio Mesa Villafana

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានបន្តពង្រឹងនិងអភិវឌ្ឍន៍ ហើយក្លាយជាសសរស្តម្ភ និងជាគំរូជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព បទពិសោធន៍ និងប្រៀបខ្លាំងរបស់គុយបាក្នុងវិស័យនេះ។ សំណង់ដែលគុយបាសាងសង់ឲ្យវៀតណាមត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់អ្នកជំនាញគុយបាក្នុងគម្រោងសាងសង់នៅវៀតណាម។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងផ្តោតលើការបញ្ចប់គម្រោងដែលកំពុងដំណើរការឱ្យទាន់ពេលវេលា; ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យសំណង់ដែលស្របតាមសមត្ថភាពរបស់ក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់បច្ចុប្បន្ន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាមួយលោក René Antonio Mesa Villafana និងសមាជិកគណៈប្រតិភូ

លោក René Antonio Mesa Villafana បានឲ្យដឹងថា គុយបាត្រៀមខ្លួនសហប្រតិបត្ដិការជាមួយវៀតណាមក្នុងវិស័យសំណង់។ លោក René Antonio Mesa Villafana បានអះអាងថា រួមជាមួយក្រសួងកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា និងក្រសួងសំណង់គុយបាមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ ក្រុមហ៊ុនគុយបាចង់ចូលរួមក្នុងគម្រោងសាងសង់របស់ក្រសួងការពារប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong