សម្របសម្រួលក្នុងការការពារព្រំដែនវៀតណាម-ឡាវឱ្យបានល្អ
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី៣ នៅប្រទេសឡាវ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកងអនុសេនាធំការពារព្រំដែនលេខ ២១៣ របស់កងទ័ពប្រជាជនឡាវ។ អញ្ជើញចូលរួមក៏មានលោកឧត្តមសេនីយ៍ត្រី Vanthong Boudtavong អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ។
កងអនុសេនាធំការពារព្រំដែនលេខ ២១៣ ឈរជើងនៅភូមិ Sop San ស្រុក Xiengkhor ខេត្ត Huaphanh (ឡាវ)។ កងអនុសេនាធំការពារព្រំដែនលេខ ២១៣ គ្រប់គ្រងព្រំដែនដែលមានប្រវែងជាង ៦០ គីឡូម៉ែត្រ ជាប់នឹងស្រុក Yen Chau និងស្រុក Mai Son នៃខេត្ត Son La នៃប្រទេសវៀតណាម។ កងអនុសេនាធំការពារព្រំដែនលេខ ២១៣ បានចងសម្ព័ន្ធមេត្រីភាពជាមួយប៉ុស្តិ៍កងទ័ពការពារព្រំដែន៖ Phieng Pan, Chieng On, Chieng Tuong នៃកងទ័ពការពារព្រំដែនខេត្ត Son La។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅបំពេញទស្សនកិច្ចនៅកងអនុសេនាធំការពារព្រំដែនលេខ ២១៣ នៃកងទ័ពប្រជាជនឡាវ |
បន្ទាប់ពីបានស្តាប់របាយការណ៍នោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកងអនុសេនាធំការពារព្រំដែនលេខ ២១៣ សម្រេចបាននាពេលកន្លងមក ទោះបីជាមានលក្ខខណ្ឌភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។
លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នកម្លាំងអរិភាពកំពុងបង្កើនការបំបែកបំបាក់ទំនាក់ទំនងនៃប្រទេសទាំងពីរឡាវនិងវៀតណាម; ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាសន្តិសុខមិនប្រពៃណីកាន់តែមានភាពស្មុគ្រស្មាញ និងមិនអាចទាយទុកជាមុនបាន។ អាស្រ័យហេតុនេះ កងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ រួមទាំងកងអនុសេនាធំការពារព្រំដែនលេខ ២១៣ និងអង្គភាពការពារព្រំដែនវៀតណាម ត្រូវបង្កើនការប្រុងប្រយ័ត្ន រៀបចំការយាមល្បាត និងគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង។ ចែករំលែកព័ត៌មានអំពីស្ថានភាពរបស់ភាគីនីមួយៗបានទាន់ពេល។
សម្របសម្រួលជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាប្រជាជននៅសងខាងព្រំដែនឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិច្បាប់របស់ភាគីនីមួយៗ គោរពតាមកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនគោកវៀតណាម-ឡាវ; សម្របសម្រួលនិងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់; បន្តសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តការល្បាតទ្វេភាគី ដើម្បីការពារព្រំដែន និងបង្គោលព្រំដែនជាតិ ... ដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។
ក្នុងឱកាសនេះ តាងនាមក្រសួងការពារប្រទេសវៀតណាម លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានប្រគល់អំណោយជូនកម្មាភិបាលនិងយុទ្ធជននៃកងអនុសេនាធំការពារព្រំដែនលេខ ២១៣ រួមចំណែកជួយអង្គភាពជំនះពុះពារការលំបាកក្នុងជីវភាពរស់នៅ។ អំណោយទាំងនេះរួមមាន ម៉ាស៊ីនព្រីន កុំព្យូទ័រលើតុ ទូរទស្សន៍ ឧបករណ៍បំពងសម្លេង វិទ្យុ...៕
បកប្រែដោយ Pham Diep