ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ឯក Phung Si Tan បានកោតសរសើរចំពោះស្នាដៃដែលសម្ព័ន្ធយុវជនអគ្គសេនាធិការដ្ឋានសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យអង្គការសម្ព័ន្ធយុវជននៃអគ្គសេនាធិការដ្ឋាន បន្តបង្កើនប្រតិបត្តិការ ខិតខំលើកកម្ពស់ប្រពៃណីរបស់អគ្គសេនាធិការដ្ឋាន រួមចំណែកក្នុងការកសាងអង្គការបក្សស្អាតស្អំ និងរឹងមាំ និង​អង្គភាពរឹងមាំដ៏ទូលំទូលាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ថ្លែងក្នុងពិធី

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា៖ គណៈកម្មាធិការបក្ស មេបញ្ជាការ ស្ថាប័ននយោបាយ កម្មាភិបាលនយោបាយ ស្ថាប័នអគ្គសេនាធិការដ្ឋាន និងអង្គភាពនានាត្រូវបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌសម្រាប់អង្គការសម្ព័ន្ធយុវជននីមួយៗក្លាយជាកន្លែងបណ្ដុះពន្លក ហើយជាបរិយាកាសល្អសម្រាប់យុវជនខិតខំ និងលត់ដំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់រង្វាន់និងលើកសរសើរយុវជនឆ្នើម និងយុវជនលេចធ្លោ 
leftcenterrightdel
ទិដ្ឋភាពនៃពិធី

នៅក្នុងពិធីនេះ អគ្គសេនាធិការដ្ឋាន បានប្រគល់រង្វាន់និងលើកសរសើរដល់យុវជនលេចធ្លោ និងយុវជនឆ្នើមចំនួន ១២ រូប ក្នុងឆ្នាំ២០២២ និងបុគ្គលចំនួន ៤ នាក់ ដែលបានឈ្នះពានរង្វាន់យុវជនច្នៃប្រឌិតក្នុងកងទ័ពលើកទី២២។ ក្នុងឱកាសនេះ អគ្គសេនាធិការដ្ឋានបានរៀបចំកម្មវិធីសិល្បៈដើម្បីអបអរសាទរខួបលើកទី ៩២ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រោមប្រធានបទ “សេចក្តីប្រាថ្នារបស់យុវជន”៕

បកប្រែដោយ Pham Diep