leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Vo Minh Luong សួរសុខទុក្ខដល់នាយទាហាន និងពលទាហាននៃកងវរសេនាធំលេខ ១៥២ យោធភូមិភាគទី៩

អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យអង្គភាពនានា លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានសួរសុខទុក្ខអំពីសុខភាព ជីវភាពរស់នៅ និងក្រុមគ្រួសារ ស្តាប់សេចក្តីប្រាថ្នារបស់នាយទាហាន នាយទាហានរង និងពលទាហាន។ អញ្ជើញត្រួតពិនិត្យប៉ុស្តិ៍ការពារព្រំដែន Tho Chau និងប៉ុស្តិ៍កងឆ្មាំសមុទ្រលេខ៤ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានកោតសរសើរអង្គភាពទាំងពីរចំពោះការខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធិផលជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសលើការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ និងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅសមុទ្រ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យមិនបំពានតំបន់សមុទ្របរទេសពេលនេសាទ...

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Vo Minh Luong ពិភាក្សាជាមួយសមា​ជិកក្នុងគណៈប្រតិភូ និងថ្នាក់ដឹកនាំមូលដ្ឋាន

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្នើឱ្យអង្គភាពទាំងពីរសហការជាប្រចាំជាមួយកងកម្លាំងមានសមត្ថកិច្ចដើម្បីក្តាប់ជាប់ស្ថានភាពបទល្មើសក្នុងមូលដ្ឋាន។ អនុវត្តការងារយាមល្បាត ត្រួតពិនិត្យនិងប្រយុទ្ធប្រឆាំងបទល្មើស និងការរំលោភបំពានច្បាប់នៅសមុទ្រ រក្សាបាននូវសាមគ្គីភាពនិងទំនាក់ទំនងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាពលរដ្ឋមូលដ្ឋាន និងអង្គភាពនានាក្នុងតំបន់ ...៕

បកប្រែដោយ Duy Hoan