leftcenterrightdel
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលហ្វឹកហ្វឺនតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម ដាំដើមឈើ ដើម្បីតាក់តែងលម្អទេសភាពរបស់អង្គភាព (រូបថត៖ baodongnai.com.vn)

កម្មាភិបាល និងយុទ្ធជននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម បានដាំដើមឈើចំនួម ១៥០ ដើម បោសសម្អាតជុំវិញបន្ទាយ និងកន្លែងត្រៀមទទួលយុទ្ធជនថ្មីនៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលហ្វឹកហ្វឺនតំបន់លេខ២ កងទ័ពជើងទឹក មានជួរដើមឈើ និងទេសភាពស្រស់ស្អាត ចូលរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់កម្មាភិបាល និងយុទ្ធជន។8៨៨88៨

*បណ្ឌិតសភាទ័ពការពារដែនអាកាស - ទ័ពជើងអាកាស ទើបតែដាំដើមឈើចំនួន ១,១០០ ដើម នៅជុំវិញបន្ទាយ។ ពិធីបុណ្យដាំដើមឈើ គឺជាសកម្មភាពប្រចាំឆ្នាំរបស់បណ្ឌិតសភា ចូលរួមចំណែកអប់រំ និងលើកកម្ពស់ចំណេះដឹងសម្រាប់កម្មាភិបាល និងយុទ្ធជនអំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការដាំដើមឈើ បង្កើតម្លប់ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ កសាងឲ្យបណ្ឌិតសភាកាន់តែរៀបរយ បៃតង-ស្រស់ស្អាត។

* ទីក្រុង Pho Yen (ខេត្ត Thai Nguyen) បានដាំដើមឈើចំនួន ១០ ដើមនៅទីស្នាក់ការរបស់ទីក្រុង។ ដើមឈើទាំងអស់ត្រូវបានបំពាក់លេខកូដ QR សម្រាប់ទាញយកព័ត៌មាន និងគ្រប់គ្រងតាមបទប្បញ្ញត្តិ។ ដោយមានការប្ដេជ្ញាចិត្តកសាងទីក្រុង Pho Yen ទៅជាទីក្រុងឆ្លាតវៃ ដោយផ្អែកលើការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងការការពារបរិស្ថាន។ នៅឆ្នាំ២០២៣ ទីក្រុង Pho Yen ខិតខំដាំដើមឈើប្រមូលផ្តុំជាព្រៃលើផ្ទៃដី ៨០ ហិកតា និងដើមឈើតាក់តែងលម្អជាង ៥ ម៉ឺនដើមក្នុងទីក្រុង៕

បកប្រែដោយ Thanh Cong