ក្នុងរបាយការណ៍របស់អង្គភាពបានលើកច្បាស់ថា ឆ្នាំ២០២២ កងវរសេនាតូចមីស៊ីលលេខ ៧៧ បានរក្សាការត្រៀមប្រយុទ្ធយ៉ាងតឹងរ៉ឹង គ្រប់គ្រងដែនអាកាសយ៉ាងតឹងរ៉ឹង និងបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh អញ្ជើញជាអធិបតីក្នុងការត្រួតពិនិត្យនៅកងវរសេនាតូចមីស៊ីលលេខ ៧៧

បន្ទាប់ពីត្រួតពិនិត្យអង្គភាព លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានសន្និដ្ឋានថា កងវរសេនាតូចមីស៊ីលលេខ ៧៧ ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងអនុវត្ដតាមឯកសាររបស់ថ្នាក់លើសម្រាប់ភារកិច្ចត្រៀមប្រយុទ្ធ ដើម្បីការពារបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣។ កសាងផែនការនិងអនុវត្ដត្រឹមត្រូវ និងរឹងមាំ។ អង្គភាពធ្វើបានល្អក្នុងត្រៀមអាវុធ យុទ្ធោបករណ៍ ការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ ការត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់កងទ័ព។

leftcenterrightdel
ការត្រួតពិនិត្យអាវុធនៅកងវរសេនាតូចមីស៊ីលលេខ៧៧
leftcenterrightdel
តាងនាមថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូចមីស៊ីលលេខ ៧៧

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាងនាមថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូចមីស៊ីលលេខ ៧៧ ជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Pham Diep