leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកម្មវិធីសំណេះសំណាល

កម្មវិធីជួបសំណេះសំណាលត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃទី ១៩ ខែមករា តាមប្រព័ន្ធវីដេអូ ដោយតភ្ជាប់ជាមួយមួយកម្មាភិបាលនិង បុគ្គលិក និងយុទ្ធជនកងទ័ពប្រជាជននិងនគរបាលប្រជាជនវៀតណាមដែលកំពុងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ស្ពានសន្ដិភាព” នៅទីស្នាក់ការក្រសួងការពារប្រទេស។  កម្មវិធីបាននាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវ និងបរិយាកាសនៃឆ្នាំថ្មីដល់កងទ័ពមួកខៀវដែលកំពុងបំពេញភារកិច្ចនៅតំបន់ដាច់ស្រយាលនៅអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងតំបន់ Abyei និងទីស្នាក់ការអង្គការសហប្រជាជាតិ។

លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានក្រុមការងារអន្តរវិស័យ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិបានធ្វើជាអធិបតី។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានផ្ញើសារជូនពរឆ្នាំថ្មីដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទាំងមូលរបស់វៀតណាម និងសាច់ញាតិ និងក្រុមគ្រួសាររបស់ទាហានមួកខៀវ

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phung Si Tan បានផ្ញើសារជូនពរដល់កងកម្លាំង​វៀតណាមដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សាច់ញាតិ និងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអបអរសាទ និងកោតសរសើរចំពោះសមិទ្ធិផលនិងលទ្ធផលនៃសកម្មភាពក្នុងឆ្នាំកន្លងមករបស់កងកម្លាំងទាំងមូល។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានឲ្យដឹងថា គ្រួសារនៃបណ្ដាទាហានមួកខៀវដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសសុទ្ធតែទទួលបានការលើកទឹកចិត្តទាន់ពេលវេលាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីក្រសួងការពារប្រទេស ក៏ដូចជានាយកដ្ឋានរក្សាសន្តិភាពវៀតណាម

នៅក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Nguyen Duc Bang អនុប្រធានការិយាល័យអចិន្ត្រៃយ៍ទទួលបន្ទុករក្សាសន្តិភាពអង្គការសហប្រជាជាតិ (ក្រសួងនគរបាល) បានជជែកសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក និងទាហានដែលកំពុងបំពេញភារកិច្ចនៅតំបន់នានាតាមរយៈអេក្រង់តភ្ជាប់អ៊ីនធឺណិត។

leftcenterrightdel
ជួបសំណេះសំណាលជាមួយនាយទាហាននៅទីស្នាក់ការអង្គការសហប្រជាជាតិ

ក្នុងកម្មវិធីនេះ លោកវរសេនីយ៍ឯក Mac Duc Trong ប្រធានក្រុមវិស្វកម្មលេខ ១ មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅស្ថានបេសកកម្ម UNISFA តាមរយៈប្រព័ន្ធវីដេអូ បានសម្តែងនូវអារម្មណ៍រំជួលចិត្តក្នុងការទទួលបានការយកចិត្ដទុកដាក់  និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេស ស្ថាប័ន អង្គភាព ក្រុមគ្រួសារ និងញាតិមិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកវរសេនីយ៍ឯក Mac Duc Trong បាននិយាយថា “នេះគឺជាការលើកទឹកចិត្តដ៏សំខាន់ និងការលើកទឹកចិត្តខាងស្មារតីសម្រាប់អ្នកដែលកំពុងបំពេញបេសកកម្មនៅឆ្ងាយពីប្រទេសជាតិ យើងខ្ញុំនឹង​មានការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការអនុវត្ត និងបំពេញភារកិច្ចដោយជោគជ័យ”។

leftcenterrightdel
សាច់ញាតិ និងក្រុមគ្រួសាររបស់កម្មាភិបាល និងទាហានមួកខៀវបានចូលរួមកម្មវិធី

នៅស៊ូដង់ខាងត្បូង លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Vu Minh Duong នាយកកងពេទ្យកម្រិត២ លេខ៤ បានមានប្រសាសន៍ថា ឆ្នាំនេះ កងពេទ្យមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានក្លាយជាកន្លែងប្រមូលផ្តុំសម្រាប់សមាជិកទាំងអស់នៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅស៊ូដង់ខាងត្បូងមកជួបជុំគ្នាដើម្បីអបអរសាទរឆ្នាំថ្មី ។ ជាពិសេសជាលើកដំបូងដែលកងពេទ្យបានទទួលស្វាគមន៍នាយទាហាននគរបាលប្រជាជនដែលបំពេញបេសកកម្មរក្សាសន្ដិភាពជាលើកដំបូងមកតំបន់ Bentiu ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី៕

បកប្រែដោយ Thanh Cong