ក្នុងបរិយាកាសយ៉ាងកក់ក្ដៅ និងស្និទ្ធស្នាល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះលោកនាយឧត្ដមសេនីយ៍ Pham Van Tra។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះលោកនាយឧត្តមសេនីយ៍ Pham Van Tra

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang ក៏បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Pham Van Tra​ អំពីការងារសំខាន់ៗមួយចំនួនដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសកំពុងអនុវត្ត; ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី Phan Van Giang មានបំណងចង់លោកនាយឧត្តមសេនីយ៍ Pham Van Tra បន្តយកចិត្តទុកដាក់ ផ្ដល់មតិយោល់ដ៏មានតម្លៃក្នុងបុព្វហេតុពង្រឹងការពារជាតិ  កសាងកងទ័ព និងការពារប្រទេសជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សំណេះសំណាលជាមួយលោកនាយឧត្តមសេនីយ៍ Pham Van Tra

លោកនាយឧត្តមសេនីយ៍ Pham Van Tra បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ទាល់ដែលបានមកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី  និងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកនាយឧត្តមសេនីយ៍ Pham Van Tra មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលដែលកម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូលសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយជឿជាក់ថា កងទ័ពប្រជាជនវៀតណាមនឹងកាន់តែខ្លាំងក្លា  និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ឆ្លើយតបតម្រូវការ និងភារកិច្ចកសាង និងការពារប្រទេសជាតិក្នុងស្ថានភាពថ្មី។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជូនចំពោះលោកនាយឧត្តមសេនីយ៍ Pham Van Tra និងជូនពរក្រុមគ្រួសារអតីតរដ្ឋមន្ត្រី Pham Van Tra ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងឆ្នាំថ្មី៕

បកប្រែដោយ Pham Diep