ដោយនឹកឃើញឡើងវិញនូវអនុស្សាវរីយ៍ឆ្នាំថ្មីប្រពៃណីជាតិ ២០២២ នៅអាហ្រ្វិក លោកវរសេនីយ៍ឯកបំរុង Vu Thi Kim Oanh បានលើកឡើងថា មុនពេលចូលឆ្នាំថ្មីប្រហែល ១០ ថ្ងៃ  នាយទាហាននៃកងទ័ពប្រជាជនវៀតណាមដែលបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូងបានបង្កើតផែនការជួបជុំគ្នានៅកងពេទ្យកម្រិត២ លេខ ៤ នៅតំបន់ Bentiu ក្នុងរដ្ឋ Unity ដែលមានចម្ងាយជិត ១,០០០ គីឡូម៉ែត្រ ពីរដ្ឋធានី Juba នៃប្រទេសស៊ូដង់ខាងត្បូង ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម​។

leftcenterrightdel
លោកស្រី Vu Thi Kim Oanh អ្នកសង្កេតការណ៍យោធា (ឈរទីបីពីខាងស្តាំ) និងបុគ្គលិកនៃអង្គការសហប្រជាជាតិដែលកំពុងបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូង

នៅក្នុងប្រទេសដែលអាកាសធាតុក្ដៅហើយស្ងួត និងមានសង្រ្គាមស៊ីវិលដ៏រាំរៃ  អ្វីៗគឺពិបាករកណាស់។ ប្រទេសស៊ូដង់ខាងត្បូងមិនមានស្លឹកសាគូទេ ទើបមនុស្សគ្រប់គ្នាបានសម្រេចចិត្ដវេចនំអន្សមដោយស្លឹកចេក ប៉ុន្តែការស្វែងរកស្លឹកចេកក៏មិនងាយដែរ។ នៅតំបន់ Bentiu មានល្អងធូលីដីក្រហម ផ្ទៃមេឃនិងទឹកជន់លិចដ៏ល្វឹងល្វើយ។ ឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រត្រឡប់មករដ្ឋធានី Juba និងទៅកាន់បណ្ដាអង្គភាពនៃប្រទេសឥណ្ឌា នេប៉ាល់ បង់ក្លាដែស... ក៏មិនមានស្លឹកចេកដែរ។ នៅពេលទៅកាន់អង្គភាពរបស់ប្រទេសថៃ ទើបមានស្លឹកចេក ទោះបីស្លឹកចេកដាច់ក៏ដោយក៏គេទាំងអស់គ្នានៅតែសប្បាយចិត្តណាស់។

នៅស៊ូដង់ខាងត្បូង អ្នកស្រុកមិនបរិភោគសាច់ជ្រូកទេ។ ប៉ុន្មានខែមុនចូលឆ្នាំថ្មី កងពេទ្យកម្រិត២ លេខ៤ បានទិញពូជជ្រូក (កម្រនិងថ្លៃណាស់) ដើម្បីចិញ្ចឹម។ អង្ករដំណើប សណ្តែកបាយ និងគ្រឿងទេសផ្សេងៗទៀតត្រូវយកពីប្រទេសវៀតណាមមក​ស៊ូដង់ខាងត្បូងដែរ ។

leftcenterrightdel
លោកស្រី Vu Thi Kim Oanh និងសហការីនៃបណ្ដាប្រទេសបំពេញភារកិច្ចនៅស៊ូដង់ខាងត្បូង

ក្នុងអាកាសធាតុក្តៅជិត ៤៥ អង្សាសេ សហការីមកពីបណ្ដាអង្គភាពក៏បានទៅកងពេទ្យកម្រិត២ លេខ ៤ នៃប្រទេស​វៀតណាមដើម្បីចូលរួមវេចនំអន្សម។ បន្ទាប់ពីរយៈពេលជិតមួយថ្ងៃវេចនំអន្សមយ៉ាងសប្បាយរីករាយ នំអន្សមជិត ១០០ គ្រឿងត្រូវបានវេចខ្ចប់ដោយបញ្ចប់​ដើម្បីបម្រើបុណ្យចូលឆ្នាំថ្មីដល់អង្គភាព និងប្រគល់ជូនកងកម្លាំងប្រដាប់អាវុធនៃបណ្ដាប្រទេសដែលកំពុងបំពេញភារកិច្ចនៅតំបន់ Bentiu ។ អត្ដសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាមត្រូវបានផ្សព្វផ្សាយដល់មិត្តអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទាហានមួកខៀវវៀតណាមបានជួបជុំគ្នាសំដែងសិល្បៈជាមួយនឹងការច្រៀងអំពីមាតុភូមិ ប្រទេសជាតិ រីករាយបុណ្យចូលឆ្នាំថ្មី ទទួលអំណរនិទាឃរដូវ និងស្តាប់ការជូនពរឆ្នាំថ្មីប្រពៃណីជាតិពីលោកប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បន្ទាប់មកស្រែកថា "សួស្តីឆ្នាំថ្មី!"។ អាំងប៉ោព័រណក្រហមបានតំណាងឱ្យសន្តិភាពនិងសំណាងល្អដល់មនុស្សគ្រប់គ្នា...។

សកម្មភាពទាំងនេះក្នុងអំឡុងពេល ៣ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនៅតំបន់ Bentiu ត្រូវបានគណៈនាយកកងពេទ្យកម្រិត ២ លេខ ៤ បង្កើតផែនការលំអិត​ ដូចជាការតុបតែងអាសនៈ កន្លែងកម្សាន្តត្រូវបានតុបតែងលម្អដោយចំរុះពណ៌ច្រើន។  ល្បែងប្រជាប្រិយ និងការប្រកួតកីឡាបាល់ទាត់ បាល់ទះ ទាញព្រ័ត្រ វប្បធម៌ និងសិល្បៈបានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ។ ក្នុងរយៈពេលបីថ្ងៃចូលឆ្នាំថ្មីនៅកងពេទ្យកម្រិត ២ លេខ ៤ នៅតំបន់  Bentiu ស៊ូដង់ខាងត្បូងបានកន្លងផុតទៅយ៉ាងឆាប់រហ័ស។ ខ្ញុំបានត្រលប់ទៅរដ្ឋធានី Juba ជាមួយនឹងអារម្មណ៍ដែលមិនអាចពិពណ៌នាបាន មោទនភាពជាតិជាមួយនឹងអត្ដសញ្ញាណវប្បធម៌ពិសេសនៃឆ្នាំថ្មីប្រពៃណីជាតិដែលបានចែករំលែកជាមួយមិត្តភក្តិអន្តរជាតិ។ នេះគឺជាបុណ្យចូលឆ្នាំថ្មីពិសេសមួយក្នុងជីវិតយោធារបស់ខ្ញុំ” លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Kim Oanh បានចែករំលែក។

leftcenterrightdel
បុគ្គលិកនៃអង្គការសហប្រជាជាតិនិងទាហានមួកខៀវវៀតណាមវេចខ្ចប់នំអន្សមនៅស៊ូដង់ខាងត្បូង ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២២

នៅប៉ុន្មានថ្ងៃទើបមកបំពេញភារកិច្ចនៅប្រទេសមួយដែលកំពុងប្រព្រឹត្ដទៅ ជម្លោះដ៏ស្មុគស្មាញ អ្នកសង្កេតការណ៍ លោកស្រី Vu Thi Kim Oanh ព្រួយបារម្ភខ្លាំង។ ប៉ុន្តែមួយរយៈពេលខ្លី លោកស្រីអាចចាប់យកការងារ និងបំពេញការងារបានល្អតាមតម្រូវការរបស់មេបញ្ជាការ។ ភារកិច្ចចម្បងរបស់អ្នកសង្កេតការណ៍យោធានៅទីនេះគឺយាមល្បាត៖ យាមល្បាតនៅក្នុងទីក្រុង; ការល្បាតរយៈពេលខ្លីទៅកាន់ខ័ណ្ឌ ស្រុក ភូមិ និងឃុំក្នុងរង្វង់ ១០០ គីឡូម៉ែត្រ; ការល្បាតរយៈពេលវែង (ជាធម្មតាតិចជាងពីរសប្តាហ៍); ការល្បាតតាមឧទ្ធម្ភាគចក្រ កប៉ាល់ទៅកាន់កន្លែងដែលមិនអាចចូលបានដោយផ្លូវគោក។

លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Kim Oanh នៅតែចងចាំនូវការល្បាតលើកដំបូងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១៖ “នៅពេលខ្ញុំទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសមូលដ្ឋាន ខ្ញុំបានជួបអ្នកប្រចាំការជាអ្នកស្រុកដើម្បីចាប់យកស្ថានភាពក្នុងតំបន់។  បន្ទាប់ពីស្វាគមន៍ អ្នកប្រចាំការបានមើលមកខ្ញុំ ដោយទឹកមុខរាក់ទាក់ ចង្អុលទង់ជាតិនៅលើអាវរបស់ខ្ញុំ ញញឹម ហើយសួរថា “ឯងជាជនជាតិវៀតណាមមកទីនេះ?”។ អ្នកស្រុកបានសម្តែងការរាក់ទាង់ចំពោះទឹកដីនិងប្រជាជនវៀតណាម ដូច្នេះខ្ញុំមានអារម្មណ៍ដូចជាជួបសាច់ញាតិរបស់ខ្ញុំនៅកន្លែងឆ្ងាយមួយ»៕

បកប្រែដោយ Pham Diep