ស្ថានភាពគ្រួសាររបស់លោកស្រី Nguyen Thi Tu គឺលំបាកខ្លាំងណាស់។ ប្តីរបស់គាត់បានចាកចោលគាត់ និងកូនជាច្រើនឆ្នាំមកហើយ។ លោកស្រីមានកូន២នាក់ កូនស្រីម្នាក់បានរៀបការនៅឆ្ងាយផ្ទះ ហើយកូនប្រុសម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទស្តុកទុកគ្រឿងញៀនខុសច្បាប់។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលកូនប្រុសរបស់គាត់ជាប់គុកក៏ជាពេលកូនប្រសានាំចៅទៅបាត់។ ក្នុងផ្ទះសាមញ្ញមួយក្បែរមាត់សមុទ្រ លោកស្រី Tu ឯកាទាំងថ្ងៃទាំងយប់ដូចជាស្រមោល។ ដោយយល់ឃើញពីស្ថានភាពរបស់លោកស្រី អនុវត្តតាមសេចក្តីណែនាំលេខ ៦៨១-CT/DU ចុះថ្ងៃទី ៨ តុលា ឆ្នាំ ២០១៨ នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃកងទ័ពការពារព្រំដែនស្តីពី “ការចាត់តាំងបេក្ខជននៃប៉ុស្តិ៍ការពារព្រំដែនទទួលបន្ទុក​ក្រុមគ្រួសារនៅតំបន់ព្រំដែន” មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Long Hoa បានចាត់តាំងលោកវរសេនីយ៍ត្រី Doan Ngoc Thin នៃក្រុមប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មចុះពិនិត្យស្ថានភាពដោយផ្ទាល់ និងជួយគ្រួសារលោកស្រី Tu និងគ្រួសារចំនួន ៤ ផ្សេងទៀតនៅភូមិ Dong Tranh។ លោកវរសេនីយ៍ត្រី Doan Ngoc Thin បានចែករំលែកថា៖ «ប៉ុន្មានឆ្នាំដែលគ្មានកូននៅផ្ទះ អ្នកស្រីព្រួយណាស់ ស្របពេលឆ្នាំថ្មី គាត់យំ ហើយមិនរៀបចំអ្វីទេ។ យើងខ្ញុំត្រូវលើកទឹកចិត្ត និងជួយឧបត្ថម្ភគាត់ក្នុងឱកាសចូលឆ្នាំថ្មី។ ឆ្នាំ ២០២២ នៅថ្ងៃដំបូងនៃឆ្នាំថ្មី ខ្ញុំនិងយុទ្ធមិត្តបានទៅផ្ទះលោកស្រី Tu ក្នុងបំណងលើកទឹកចិត្ដគាត់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិក្នុងក្ដីសប្បាយរីករាយ»។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Can Thanh ជួយអ្នកនេសាទ ជួសជុលប៉ះសំណាញ់

ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសរបស់គាត់ត្រូវបានចេញពីគុកមុន ៦ ខែ  លោកស្រីសប្បាយចិត្តខ្លាំងណាស់...នៅឆ្នាំថ្មីនេះ ម្តាយនិងកូនរបស់លោកស្រីមានសេចក្តីត្រេកអរកាន់តែខ្លាំងឡើង ព្រោះកូនប្រុសរបស់គាត់មានការងារធ្វើដើម្បីកសាងជីវិតឡើងវិញ។ អ្នកស្រីបានដំណាលថា ៖ «ខ្ញុំដឹងថា កូនខ្ញុំជាប់គុក ដូច្នេះហើយពិបាកយកការងារធ្វើណាស់។ ប៉ុន្តែឥឡូវនេះ កម្មាភិបាលនៃកងទ័ពការពារព្រំដែនបានជួយរកការងារធ្វើឲ្យកូនខ្ញុំ ក្នុងនាមជាម្តាយម្នាក់ ខ្ញុំគ្មានអ្វីៗសប្បាយចិត្តជាងនេះទៅទៀត»។

រីឯនៅទីរួមស្រុក Can Thanh (ស្រុក Can Gio) ក្នុងឆ្នាំថ្មីនេះ គ្រួសាររបស់លោកស្រី Nguyen Thi Voi អាយុ ៦៣ ឆ្នាំ ក៏បានស្វាគមន៍និទាឃរដូវថ្មីក្នុងក្ដីសប្បាយរីករាយ ដោយមានការជួយឧបត្ថម្ភពីកងទ័ពការពារព្រំដែន។ លោកស្រី មានកូន ២ នាក់ ក្នុងនោះ កូនម្នាក់បានទទួលអាហារូបករណ៍ដោយកងទ័ពការពារព្រំដែនទីក្រុងហូជីមិញ ហើយកូនម្នាក់ទៀតនិងប្ដីប្រពន្ធត្រូវបានប៉ុស្តិ៍ការពារព្រំដែន Can Thanh ប្រគល់អំណោយទាន។ នាពេលថ្មីៗនេះ លោកស្រីត្រូវឈឺជើង មិនអាចទៅធ្វើការបានទេ; សុខភាពប្តីគាត់ក៏ខ្សោយ ដូច្នេះគាត់មិនសូវធ្វើនេសាទដូចមុនទេ។ ក្នុងប៉ុន្មានថ្ងៃខិតជិតដល់ឆ្នាំថ្មី កម្មាភិបាល និងយុទ្ធជននៃក្រុមចលនាមហាជន (ប៉ុស្តិ៍ការពារព្រំដែន Can Thanh) បានឆ្លៀតពេលទៅសួរសុខទុក្ខ និងជួយប៉ះសំណាញ់ និងរៀបចំឧបករណ៍សម្រាប់ធ្វើនេសាទ ។ លោកស្រី Nguyen Thi Voi បាននិយាយថា៖ “ជាច្រើនឆ្នាំមកនេះ ស្របពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រួសាររបស់ខ្ញុំត្រូវបានកងទ័ពការពារព្រំដែនជួយតុបតែងអាសនៈ ហើយជូនអំណោយ និងជូនពរឆ្នាំថ្មី លើកទឹកចិត្តគ្រួសារខ្ញុំ។

ជាច្រើនឆ្នាំកន្លងមក ការរុករកខ្សាច់ខុសច្បាប់នៅតំបន់សមុទ្រ Can Gio បានកើតឡើងយ៉ាងស្មុគស្មាញ ដោយបំផ្លាញទីជម្រករបស់សត្វក្នុងទឹកនិងជលផល។ ប្រាក់ចំណូលសម្រាប់ការធ្វើនេសាទបានធ្លាក់ចុះដែលធ្វើឲ្យប្រជានេសាទក្នុងភូមិទទួលអំណរឆ្នាំថ្មីព្រួយខ្លាំង។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កងទ័ពការពារព្រំដែនទីក្រុងហូជីមិញបានប្រយុទ្ធយ៉ាងខ្លាំងចំពោះ "ចោរលួចបូមខ្សាច់" ដោយការបង្កើតក្រុមយាមល្បាតនៅសមុទ្រ ហើយបានចាត់ការចំពោះករណីបំពានច្បាប់... ដូច្នេះហើយបរិយាកាសសមុទ្របានល្អឡើងវិញ។ ការធ្វើនេសាទបានផលច្រើនដែលនាំមកនូវជីវភាពធូរធារដល់អ្នកនេសាទ។

លោកវរសេនីយ៍ទោ Hoang Vinh Dai ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Long Hoa បានចែករំលែកថា៖ “រួមជាមួយ​នឹងការរៀបចំកម្លាំងប្រចាំការ និងយាមល្បាតក្នុងអំឡុងពេលឆ្នាំថ្មី យើងខ្ញុំចាត់តាំងកម្លាំងទៅជួយឧបត្ថម្ភដល់ប្រជានេសាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ជាពិសេសគ្រួសារក្រីក្រ គ្រួសារស្ថិតក្នុងស្ថានភាពលំបាក។ គោលនយោបាយប្រកាន់ខ្ជាប់ប្រជាជននិងសមុទ្របានរួមចំណែករក្សាស្ថិរភាពតំបន់។ យើងខ្ញុំតែងតែកំណត់ថា ត្រូវតែរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យប្រជានេសាទបានសប្បាយរីករាយ និងកក់ក្ដៅ សុភមង្គល និងសុខសាន្ដ៕

បកប្រែដោយ Pham Diep