អ្នកយកព័ត៌មាន ៖ លោករដ្ឋមន្ត្រី ជាទីគោរព ក្នុងឆ្នាំ២០២២ កងទ័ពរបស់យើងបានបំពេញភារកិច្ចយ៉ាងល្អ ដែលទទួលបានវាយតម្លៃខ្ពស់ពីសំណាក់លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ សូមលោករដ្ឋមន្ត្រីនិយាយអំពីលទ្ធផលលេចធ្លោមួយចំនួន?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ក្នុងឆ្នាំ២០២២ កងទ័ពទាំងមូលបានដាក់ពង្រាយបំពេញភារកិច្ចក្នុងបរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់មានការវិវឌ្ឍឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ក្នុងបរិបទនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានដឹកនាំកងទ័ពទាំងមូល រួបរួមគ្នា ឯកភាពគ្នា ផ្តួចផ្តើមគំនិត ខ្លូន​ទីពឹង​ខ្លួន​ ខិតខំសម្រេចឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ២០២២ ដោយ​សម្រេចបានលទ្ធផលខ្ពស់ជាងនៅឆ្នាំ ២០២១ ហើយ​និង​ទទួលបានសមិទ្ធផលលេចធ្លោជាច្រើន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​

ថ្លែងមតិក្នុងសន្និបាតគណៈកម្មាធិការបក្សយោធាមជ្ឈិម និងសន្និបាតយោធា នយោបាយទូទាំងកងទ័ពឆ្នាំ ២០២២ លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ គំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកងទ័ពទាំងមូលក្នុងការអនុវត្តភារកិច្ច។ លោកអគ្គលេខាបក្ស និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ២០២២ កងទ័ពបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បំពេញមុខងាររបស់ខ្លួនជាកងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពផលិត ដោយមានលទ្ធផលខ្ពស់ជាងនៅឆ្នាំ ២០២១ ហើយ​និង​ទទួល​បាន​សមិទ្ធផលលេចធ្លោជាច្រើន​។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តើលោករដ្ឋមន្ត្រីចង់ចែករំលែកអ្វីដែលលោកចាប់អារម្មណ៍ក្នុងដំណើរការដឹកនាំ និងត្រួតពិនិត្យកងទ័ពទាំងមូលក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ ២០២២ ?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ នៅឆ្នាំ២០២២ នឹងមានការផ្លាស់ប្តូរ និង​រីកចម្រើនជាច្រើនក្នុងគ្រប់ទិដ្ឋភាពការងាររបស់កងទ័ពទាំងមូល រួមចំណែករក្សាឯករាជ្យ និងអធិបតេយ្យភាពជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ គួរកត់សម្គាល់ថា កងទ័ព​បានផ្តល់យោបល់ជូនបក្ស រដ្ឋ ដើម្បីចេញសេចក្តីណែនាំ និងគោលនយោបាយជាច្រើនស្តីពីវិស័យយោធាការពារជាតិ ដូចជា៖ គម្រោងរៀបចំក្របខ័ណ្ឌកងទ័ពប្រជាជន ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងការស្រាវជ្រាវ និងផលិតប្រកបដោយជោគជ័យនូវឧបករណ៍ និងអាវុធថ្មីៗមួយចំនួន រួម​ទាំង​ការបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លើកទី៨ នីតិកាលទី៨ ស្តីពីយុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី ​និងការរៀបចំឯកសារច្បាប់សម្រាប់ដាក់ជូនរដ្ឋសភាផងដែរ។ ការ​ងារ​ទាំងនេះវា​គឺជាបញ្ហាដ៏ធំ និងសំខាន់ណាស់​។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសប ជួបសំណេះសំណាល​ជាមួយប្រតិភូដែល​ចូលរួមមហាសន្និបាត សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក្នុងជួរ​កង​ទ័ពលើកទី១០​

ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិសម្រេចបានសមិទ្ធិផលជាច្រើន ការងារស្រាវជ្រាវ និងផលិតផលការពារជាតិមួយចំនួនត្រូវបានប្រគល់រង្វាន់ហូជីមិញ និងរង្វាន់រដ្ឋ។ កិច្ចការបរទេសការពារជាតិ គឺជាឆ្នាំជោគជ័យយ៉ាងខ្លាំង ទាំងទ្វេភាគី ពហុភាគី និងក្នុងព្រឹត្តិការណ៍ធំៗ។

អ្នកយកព័ត៌មាន៖ តើកងទ័ពយើងក្នុងឆ្នាំ២០២៣ មានទិសដៅ និងភារកិច្ចសំខាន់ៗអ្វីខ្លះ បាទលោករដ្ឋមន្ត្រី?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ សន្និបាតគណៈកម្មាធិការបក្សយោធាមជ្ឈិម និងសន្និបាតយោធាននយោបាយបានកំណត់យ៉ាងច្បាស់លាស់នូវទិសដៅ និងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់សម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១១ វាមានគុណសម្បត្តិជាច្រើន ក៏ប៉ុន្តែមាន​ការលំបាក និងបញ្ហាប្រឈមដែរ  ជាពិសេសបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីនាពេលបច្ចុប្បន្ននេះកាន់តែធំដែរ។ កងទ័ពបន្តកែសម្រួលការរៀបចំចាត់ចែងកម្លាំងរបស់ខ្លួន ដែល​ដាក់ចេញ​តម្រូវការថ្មីលើការងារមនោគមវិជ្ជា ការរៀបចំចាត់ចែង និងគោលនយោបាយ។ អាស្រ័យហេតុនេះ ក្រៅពីការបន្តខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យ ជាពិសេសតែងតែក្តាប់​ជាប់ វាយតំលៃ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ផ្តល់យោបល់ជាលក្ខណៈយុទ្ធសាស្ត្រ ជូនបក្ស និងរដ្ឋ អំពីយោធាការពារជាតិ ការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ក្នុងគ្រប់ស្ថានភាពទាំងអស់ ហើយការពារមាតុភូមិពីដើម និងពីចំងាយ។ កងទ័ពទាំងមូលត្រូវផ្តោតលើការអនុវត្តខ្លឹមសារសំខាន់ៗឱ្យបានល្អ។

leftcenterrightdel
កងទ័ពនៃយោធភូមិភាគទី៥ ជួយ​ជម្លៀសប្រជាជននៅតំបន់លិចលង់យ៉ាងជ្រៅក្នុងសង្កាត់ Lien Chieu ទីក្រុង Da Nang កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២

អ្នកយកព័ត៌មាន៖ បាទលោករដ្ឋមន្ត្រី មានន័យថា នៅឆ្នាំ២០២៣ តម្រូវការ និងភារកិច្ចកាន់តែកើនឡើង វាទាមទារឱ្យកងទ័ពត្រូវ​ខិតខំបំពេញឲ្យបានល្អជាងមែន​ឬ?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ត្រូវហើយ! នេះជាតម្រូវការនៃស្ថានភាពជាក់ស្តែង ជាតម្រូវការដែលកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចនៃមហាសន្និបាតបក្សភាគកងទ័ព លើកទី ១១ ។ ជាមួយគ្នានេះ ក៏ជាបំណង និងសេចក្តីប្រាថ្នារបស់កម្មាភិបាល យុទ្ធជន នៃកងទ័ពទាំងមូល និងប្រជាជនយើងទាំងមូល។ គោលដៅនៅឆ្នាំ ២០២៥ គឺកសាងទ័ពរឹងមាំ ខ្លាំងក្លា បង្កើតមូលដ្ឋានដ៏រឹងមាំ ខិតខំកសាងកងទ័ពបដិវត្តន៍ មានរបៀបរៀបរាយ ស្ទាត់ជំនាញ និងទំនើប នៅឆ្នាំ២០៣០។ ពេលវេលាមិនយូរប៉ុន្មានទេ ហើយនៅឆ្នាំ២០២៣ យើងត្រូវកែសម្រួលយ៉ាងខ្លាំងនូវការរៀបចំកងកម្លាំងរបស់យើង ធ្វើឱ្យមានការរីកចម្រើនខាំងនូវគ្រប់ទិដ្ឋភាពនៃការងារ ដើម្បីធានាឱ្យការអនុវត្តជោគជ័យនៃគោលដៅ និងភារកិច្ចតាមកាលកំណាត់ ទន្ទឹមនឹងនេះ ត្រូវតែធានាថា កងទ័ពមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យក្នុងស្ថានភាពថ្មី។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសចូលឆ្នាំថ្មីនេះ តើរដ្ឋមន្ត្រីមានសារអ្វីផ្ញើជូននាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារកងទ័ព?

លោកនាយឧត្តមសេនីយ៍ Phan Van Giang៖ ខ្លួនខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស មានសេចក្តីរំភើបរីករាយចំពោះស្មារតីសាមគ្គីភាព ក្លាហាន ឆន្ទៈប្តេជ្ញាចិត្ត និងលទ្ធផលនៃការបំពេញភារកិច្ចរបស់កងទ័ពទាំងមូលក្នុងឆ្នាំកន្លងមក។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជន នៃកងវរសេនាធំលេខ ៧៦៤ (បញ្ជាការដ្ឋានយោធាខេត្ត Nghe An) ជួយប្រជាជននៅឃុំ Ta Ca ស្រុក Ky Son ខេត្ត Nghe An ជម្នះផលវិបាកនៃទឹកជំនន់ នាខែតុលា ឆ្នាំ ២០២២

នាពេលខាងមុខ គោលបំណង និងតម្រូវការនៃការកសាងកងទ័ពគឺ រឹងមាំ ខ្លាំងក្លា បដិវត្តន៍ មានរបៀបរៀបរយ និងទំនើប។ ក្នុងនោះមនុស្សជាកត្តាសម្រេច បើតាមមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ “មនុស្សទៅមុខ កាំភ្លើងទៅក្រោយ”។ ពោលគឺ យោ​ធិន​ម្នាក់ៗត្រូវមានគំនិតច្នៃប្រឌិត និងលើកកំពស់សមត្ថភាពខ្លួនឯងលើគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងនយោបាយ ក្រមសីលធម៌ វិន័យ កម្លាំងកាយ ភាពឆ្លាតវៃ ជំនាញ និង​អាកប្បកិរិយាក្នុងការបំពេញការងារសព...បុព្វបុរសរបស់យើងបានសន្និដ្ឋានថា "មានតែការ​ខិតខំប្រឹងប្រឹងទេទើបទទួលបានជោគជ័យ” ការរៀនសូត្រ ការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរបស់កងទ័ពត្រូវតែខ្ពស់ជាង និងមានប្រសិទ្ធភាពជាង។ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីភារកិច្ចរបស់ខ្លួន ហើយប្តេជ្ញាចិត្ត ខិតខំលើកកំពស់សមត្ថភាពខ្លួនឯង។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស មេបញ្ជាការនៃអង្គភាពទាំងអស់ ត្រូវក្តាប់ឱ្យបានហ្មត់ចត់ និងអនុវត្តការ​ងារ​ទាំង​នេះ​ឱ្យបានល្អ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ នេះ ខ្ញុំសូមជូនពរនាយទាហាន នាយទាហានរង ពលទាហាន បុគ្គលិកការពារជាតិទាំងមូល និងកម្លាំងការពារស្វ័យការពារទូទាំងប្រទេស រួមនឹងក្រុមគ្រួសារ ឲ្យ​ជួប​តែ​សុខភាពល្អ សុភមង្គល ភាពរីករាយ និងជោគជ័យក្នុងជីវិត ទន្ទឹមនឹងនោះ បន្តខិតខំរួមចំណែកកសាងកងទ័ពរបស់យើងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីកងទ័ពប្រជាជនវៀតណាមតែងតែសក្តិសមជាកម្លាំងឈានមុខគេ ជាគំរូល្អ សក្តិសមនៃសេចក្តីស្រឡាញ់ និងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Duy Hoan