អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Tran Van Xuan បានឲ្យដឹងថា ចូលរួមកម្មវិធីជួបប្រាស្រ័យ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្តិ”  លើកដំបូង មានកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសចំនួន ៧ រួមមាន៖ កងឆ្មាំសមុទ្រវៀតណាម គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា កងឆ្មាំសមុទ្រចិន កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី កងកម្លាំងការពារសមុទ្រហ្វីលីពីន និងមជ្ឈមណ្ឌលបញ្ជាការដែនសមុទ្រថៃ។

leftcenterrightdel
ទិដ្ឋភាពក្នុងសន្និសីទសារព័ត៌មាន

កម្មវិធីនេះនឹងរួមចំណែកបង្កើនការយល់ដឹង កសាងទំនុកចិត្ត បង្កើតការស្រុះគំនិតក្នុងដំណើរការសម្របសម្រួល និងសហប្រតិបត្តិការក្នុងការអនុវត្តភារកិច្ចរវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសជិតខាង និងប្រទេសដែលមានព្រំប្រទល់ជាប់សមុទ្រ។ នេះក៏ជាមូលដ្ឋានគ្រឹះដើម្បីអនុវត្តសកម្មភាពការបរទេសរបស់កងឆ្មាំសមុទ្រវៀតណាមនាពេលខាងមុខ ដោយមានគោលដៅពួតដៃគ្នា ដើម្បីសមុទ្រប្រកបដោយសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

តាមផែនការ កម្មវិធីជួបប្រាស្រ័យ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្តិ”  លើកដំបូងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែធ្នូ ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ការជួបពិភាក្សាទ្វេភាគីរវាងកងឆ្មាំសមុទ្រវៀតណាម និងបណ្តាគណៈប្រតិភូ; គណៈប្រតិភូទាំងឡាយចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ និងទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌មួយចំនួននៅទីក្រុងហាណូយ៕

បកប្រែដោយ Huyen Trang