អញ្ជើញចូលរួមសន្និសីទមាន៖ លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើជាអធិបតីក្នុងសន្និសីទ

មតិយោបល់ទាំងឡាយដែលបានថ្លែងនៅសន្និសីទបានវាយតម្លៃជាថា ក្នុងឆ្នាំ ២០២២ នេះ គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស បានដឹកនាំកងទ័ពទាំងមូលរួបរួមសាមគ្គីគ្នា ខិតខំបំពេញគ្រប់ភារកិច្ចទាំងអស់ និងសម្រេចបានលទ្ធផលខ្ពស់ជាងឆ្នាំ ២០២១។

ក្នុងនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានផ្ដល់យោបល់ជូនបក្ស រដ្ឋ បានទាន់ពេលវេលា ដើម្បីដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព មិនត្រូវអសកម្ម រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព និងឯកភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិ រក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ កងទ័ពទាំងមូលបានលើកកម្ពស់តួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការស្វែងរក និងជួយសង្គ្រោះ, កែសម្រួលការរៀបចំកម្លាំងដើម្បីបំពេញតាមតម្រូវការ គុណភាពនៃការហ្វឹកហ្វឺន ការហាត់សម ការបណ្តុះបណ្តាល ការកសាងអង្គភាពដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិមានភាពម្ចាស់ការ និងប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា ប្រតិភូចូលរួមសន្និសីទបានលើកកំពស់ស្មារតីទទួលខុសត្រូវ ផ្ដល់យោបល់យ៉ាងជ្រាលជ្រៅដើម្បីវាយតម្លៃយ៉ាងទូលំទូលាយ និងជាក់ស្តែងនូវលទ្ធផលនៃការអនុវត្តភារកិច្ចយោធា និងការពារជាតិឆ្នាំ ២០២២; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្រឡងប្រណាំង ការលើកសរសើរ និងម្ចាស់ការក្នុងការផ្ដល់យោបល់ ស្រាវជ្រាវ  ព្យាករណ៍ និងលើកសំណើនូវគោលការណ៍ និងដំណោះស្រាយសំខាន់ៗដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងជោគជ័យថែមទៀតក្នុងភារកិច្ចនៃកងទ័ពសម្រាប់ឆ្នាំ ២០២៣។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័ននានាបន្តបំពេញបន្ថែម និងសុក្រិតសេចក្តីព្រាងរបាយការណ៍បូកសរុបកិច្ចការយោធា និងការពារជាតិ ចាំបាច់ត្រូវបញ្ជាក់ពីតួនាទី ទំនួលខុសត្រូវ ការខិតខំប្រឹងប្រែង និងលទ្ធផលថ្មីនិងលេចធ្លោរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូល៕

បកប្រែដោយ Pham Diep