អបអរសាទរចូនចំពោះលោកស្រី Oh Young Ju ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងគេនៃកូរ៉េខាងត្បូងប្រចាំវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង តែងតែរក្សាបានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរបានក្លាយជាដៃគូចម្បង និងសំខាន់របស់គ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang បានពិភាក្សាជាមួយលោកស្រីឯកអគ្គរដ្ឋទូត Oh Young Ju

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Oh Young Ju នឹងយកចិត្តទុកដាក់និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែកឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ឯកអគ្គរដ្ឋទូតបំពេញល្អនូវភារកិច្ច ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រីឯកអគ្គរដ្ឋទូត Oh Young Ju

លោកស្រីឯកអគ្គរដ្ឋទូត Oh Young Ju បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលទើបតែប្រារព្ធឡើងនៅប្រទេសកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន លោកស្រីនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Thanh Cong