អញ្ជើញចូលរួមកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំស្ថាប័នចារកម្មយោធា និងតំណាងស្ថាប័នចារកម្មនៃបណ្តាប្រទេសអាស៊ាន។

ការសន្យានេះបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំចារកម្មយោធាអាស៊ានលើកទី១៩ (AMIM-19) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ khmertimeskh)

កិច្ចប្រជុំបានផ្តោតលើការពិភាក្សា ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរលើបញ្ហាសន្តិសុខរួមក្នុងតំបន់ ការវិវឌ្ឍសន្តិសុខនាពេលថ្មីៗនេះ ក៏ដូចជាការគំរាមកំហែងសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។

សេចក្តីថ្លែងការណ៍រួមដែលបានចេញបន្ទាប់ពីកិច្ចប្រជុំបានសង្កត់ធ្ងន់លើការសន្យាក្នុងការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការបន្តចែករំលែកព័ត៌មានទាន់ពេលវេលា និងរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដើម្បីរក្សា​សហគមន៍ចារកម្មយោធាអាស៊ានឱ្យរឹងមាំ ដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាព។ កិច្ចប្រជុំក៏បានលើកឡើងបញ្ហនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងការរាតត្បាតនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងអង្គសន្និបាត លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា សន្និសីទនេះគឺជាសក្ខីភាពនៃស្មារតីកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និងមិត្តភាពរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ កម្ពុជាបានប្រគល់តួនាទីជាប្រធានប្តូរវេណនៃ AMIM-20 នៅឆ្នាំ ២០២៣ ទៅឲ្យប្រទេស​ឥណ្ឌូនេស៊ី​៕

បកប្រែដោយ Duy Hoan