កម្មវិធីសហការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការជនជាតិនៅដំណាក់កាលកន្លងមក ទទួលបាន​លទ្ធផលល្អលើវិស័យជាច្រើន ដូចជា​ការផ្សព្វផ្សាយ និងចលនាបងប្អូនជនជាតិភាគតិច អនុវត្តមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ។ល។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការជនជាតិផ្លាស់ប្ដូរឯកសារសហការដែលបានចុះហត្ថលេខា

ជាពិសេសក្នុងកម្មវិធី “និទាឃរដូវនៃកងកម្លាំងការពារព្រំដែនដែលពោរពេញទៅដោយមនោសញ្ចេតនានៃអ្នកភូមិ” ភាគី​ទាំងពីរបានប្រគល់ថវិកា ១.៨៨៩ ពាន់លានដុង អំណោយជិត ១០៥ ពាន់កញ្ចប់ ពូជគោ ១៧៨ ក្បាល និងសំណង់ស៊ីវិលជាង ១០០ ជាដើម ដោយថវិកាសរុបជាង ៩៥ ពាន់លានដុង៕

បកប្រែដោយ Thuy Anh