កម្មវិធីបណ្ដុះបណ្ដាលតាមប្រព័ន្ធវីដេអូ ស្ដីពីការគ្រប់គ្រងមន្ទីរពេទ្យ គឺជាសកម្មភាពជាក់ស្ដែង ក្នុងបំណងអនុវត្តខ្លឹមសារសហប្រតិបត្តិការរវាងមន្ទីរពេទ្យយោធា លេខ១៧៥ និងសម្ព័ន្ធក្រុមហ៊ុន SingHealth ក្នុងបរិបទសម្របខ្លួនទៅនឹងជំងឺ Covid-19។ ក្នុងកម្មវិធី អ្នកជំនាញវេជ្ជសាស្រ្តជួរមុខរបស់សិង្ហបុរី និងវៀតណាម បានធ្វើបច្ចុប្បន្នភាព ចែករំលែកការយល់ដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងមន្ទីរពេទ្យនិងយុទ្ធសាស្រ្តកសាង អភិវឌ្ឍសេវាវេជ្ជសាស្រ្ដប្រកបដោយនិរន្តរភាព ដោយប្រកាន់យកអ្នក​ជំងឺជាស្នូល។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកកម្មវិធី

កម្មវិធីប្រព្រឹត្តទៅដល់ថ្ងៃទី២១ ខែមករា ដោយមានការចូលរួមពីកម្មាភិបាល គ្រូពេទ្យនៃមន្ទីរពេទ្យយោធាលេខ១៧៥ អង្គភាពនៃមន្ទីរពេទ្យនៅទូទាំងទីក្រុងហូជីមិញ។ ជាពិសេស សិក្ខាកាមឆ្នើមបំផុតចំនួន ២០ នាក់នៃកម្មវិធី (ពីមន្ទីរពេទ្យរដ្ឋ) នឹងត្រូវបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញឯកទេសនៅប្រទេសសិង្ហបុរី នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីបើក លោកឧត្ដមសេនីយ៍ត្រី Nguyen Hong Son នាយកមន្ទីរពេទ្យយោធាលេខ១៧៥ បានឲ្យដឹងថា កម្មវិធីបណ្ដុះបណ្ដាលតាមប្រព័ន្ធវីដេអូដ៏មានតម្លៃលើកនេះគឺជាការខិតខំប្រឹងប្រែងរបស់ភាគីទាំងឡាយក្នុងបរិបទដែលជំងឺ Covid-19 នៅវិវឌ្ឍយ៉ាងស្មុគស្មាញ។ កម្មវិធីលើកនេះនឹងជួយគ្រូពេទ្យមិនត្រឹមតែមានជំនាញប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អ  រួមចំណែកកសាងមន្ទីរពេទ្យឆ្លាតវៃ ទំនើប ប្រកាន់យកអ្នកជំងឺជាស្នូលក្នុងការអភិវឌ្ឍទៀតផង៕

បកប្រែដោយ Thuy Anh