leftcenterrightdel
អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong ថ្លែង​ក្នុង​កិច្ច​ប្រជុំ​

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានរំលឹកឡើងវិញនូវសមិទ្ធិផលលេចធ្លោរបស់គណៈកម្មាធិការការពារជាតិសន្តិសុខ។ ទាំងនោះគឺជាលទ្ធផលសំខាន់ដែលបង្ហាញពីការខិតខំប្រឹងប្រែង ស្មារតីទទួលខុសត្រូវ ជំនះការលំបាក សាមគ្គីភាព និងឯកភាពក្នុងគណៈកម្មាធិការ ក៏ដូចជាការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់គណៈអចិន្ត្រៃយ៍ និងកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ជួរកម្មាភិបាលនៃនាយកដ្ឋានការពារជាតិសន្តិសុខ។ តាងនាមគណៈអចិន្ត្រៃយ៍រដ្ឋសភា អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការការពារជាតិសន្តិសុខសម្រេចបានក្នុងឆ្នាំ ២០២១។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ដោយឯកភាពនឹងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ និងយោបល់ដែលបានពិភាក្សាក្នុងកិច្ចប្រជុំ លោក Tran Quang Phuong បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់បក្ស បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញក្នុងការរៀបចំការអនុវត្តមុខងារ និងភារកិច្ច អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិច្បាប់ក្នុងការផ្ទៀងផ្ទាត់ ការទទួល ការពន្យល់ និងការពិនិត្យឡើងវិញនៃសេចក្តីព្រាងនិងគម្រោង។ ផ្លាស់ថ្មី និងលើកកំពស់ប្រសិទ្ធភាពនៃការត្រួតពិនិត្យការអនុវត្តគោលនយោបាយនិងច្បាប់ កែទម្រង់និងលើកកំពស់គុណភាពនៃសកម្មភាពកិច្ចការបរទេសរបស់គណៈកម្មាធិការ និង​ចូលរួមសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដកបទពិសោធន៍និងគំរូល្អពីអន្តរជាតិដើម្បីផ្តល់យោបល់ឲ្យ​អនុវត្តសមនឹងវិស័យការពារជាតិសន្តិសុខរបស់វៀតណាម៕

បកប្រែដោយ Duy Hoan