ក្នុងសារលិខិត លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនដែលបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងមានសមត្ថកិច្ច ហើយទទួលបានស្នាដៃល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Quang Binh កោតសរសើរដល់កម្មាភិបាលនិងយុទ្ធជន ទទួលស្នាដៃល្អក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន (រូបថត៖ vnanet.vn)

ជ័យជំនះរបស់សមមិត្តបានបង្ហាញពីស្មារតីក្លាហាន ការប្ដេជ្ញាចិត្តខ្ពស់ ភាពម្ចាស់ការ ការច្នៃប្រឌិត ការសហការយ៉ាងជិតស្និទ្ធ មានប្រសិទ្ធភាព និងពង្រីកកម្លាំងទាំងឡាយក្នុងការបង្ក្រាបបទឧក្រិដ្ឋ ចូលរួមចំណែករក្សាអធិបតេយ្យភាព សន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ពង្រីកថែមទៀតនូវរូបភាពនៃកងទ័ពលោកអ៊ំហូ និងជំនឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនទៅលើកងទ័ពប្រជាជនវៀតណាម។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរស្នាដៃល្អ ដែលកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Quang Binh ទទួលបានព្រមទាំងបញ្ជាឲ្យកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែននិយាយរួម កងទ័ពការពារព្រំដែនខេត្ត Quang Binh និយាយដោយឡែក បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងពាក់ព័ន្ធ ធ្វើឲ្យល្អនូវការក្ដាប់ជាប់ស្ថានភាព គ្រប់គ្រងល្អនូវតំបន់មូលដ្ឋាន ទទួលបានជ័យជំនះច្រើនថែមទៀត បង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ការពារភាពសុខសាន្តត្រាណសម្រាប់ប្រជាជន៕

បកប្រែដោយ Thuy Anh