នៅក្នុងជំនួបនេះ ម្ចាស់ឆ្នោតរំពឹងថា រដ្ឋសភានិងរដ្ឋាភិបាលនឹងបន្តធ្វើវិសោធនកម្មច្បាប់មួយចំនួនដូចជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីដីធ្លីដើម្បីជំនះបញ្ហាមិនសមស្របនិងឧបសគ្គក្នុងដំណើរការអនុវត្ត។ ទន្ទឹមនឹងនោះ ម្ចាស់ឆ្នោតមួយចំនួនចង់ឱ្យគណៈប្រតិភូរដ្ឋសភាស្នើឱ្យរដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិមយកចិត្តទុកដាក់លើគោលនយោបាយសុខុមាលភាពសង្គម និងដឹកនាំការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅមូលដ្ឋាន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតខេត្ត Thanh Hoa

លោកនាយឧត្តមសេនីយ៍ Luong Cuong ក៏បានជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីសកម្មភាពមួយចំនួននៃគណៈប្រតិភូរដ្ឋសភាខេត្ត Thanh Hoa ក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥។ លោកបានបញ្ជាក់ថា គណៈប្រតិភូបានចូលរួមសម័យប្រជុំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ Luong Cuong ក៏បានជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីលទ្ធផលលេចធ្លោមួយចំនួនអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសទាំងមូលនិយាយរួម និងកងទពនិយាយដោយឡែក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងម្ចាស់ឆ្នោតខេត្ត Thanh Hoa

ឆ្លើយតបនឹងមតិទាំងឡាយរបស់ម្ចាស់ឆ្នោតអំពីបញ្ហាដែលទាក់ទងនឹងការងារនីតិបញ្ញត្តិរបស់រដ្ឋសភា លោកនាយឧត្តមសេនីយ៍ Luong Cuong បានអះអាងថា៖ ចំពោះឧបសគ្គក្នុងការអនុវត្តច្បាប់ដីធ្លីឆ្នាំ ២០១៣ ច្បាប់ស្តីពីកាតព្វកិច្ចយោធា ស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋសភាបានសម្រេចចិត្តកែតម្រូវឲ្យបានឆាប់ៗ។ ហើយខ្លឹមសារនេះត្រូវបានលើកឡើងក្នុងផែនការលេខ 81/KH-UBTVQH ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ ស្តីពីការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៩ របស់ការិយាល័យនយោបាយស្ដីពីការដាក់ទិសដៅកម្មវិធីកសាងច្បាប់សម្រាប់រដ្ឋសភានីតិកាលទី ១៥ ។

តាងនាមគណៈប្រតិភូរដ្ឋសភានៃមណ្ឌលបោះឆ្នោតលេខ២ លោកនាយឧត្តមសេនីយ៍ Luong Cuong បានបញ្ជាក់ថា “រាល់កង្វល់របស់ម្ចាស់ឆ្នោត យើងខ្ញុំនឹងផ្ដាំផ្ញើទៅរដ្ឋសភា ស្ថាប័នមានសមត្ថកិច្ចដើម្បីពិចារណានិងដោះស្រាយឲ្យបានហ្មត់ចត់ ហើយនឹងជូនដំណឹងដល់ម្ចាស់ឆ្នោតក្នុងជំនួបប្រាស្រ័យបន្ទាប់”៕

បកប្រែដោយ Pham Diep