តាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការនយោបាយ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូនិងអ្នកគ្រប់គ្រងអប់រំនៃសាលាទាំងពីរ ហើយបានសង្កត់ធ្ងន់ថា៖ វិទ្យាស្ថាននយោបាយ និងសាលានាយទាហាននយោបាយគឺជាសាលាបណ្ដុះបណ្ដាលកម្មាភិបាលឲ្យបក្សនិងកងទ័ព។ នេះជាកម្លាំងដ៏សំខាន់ រួមចំណែកធានាការដឹកនាំដាច់ ខាតនិងផ្ទាល់របស់បក្សចំពោះកងទ័ព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet ប្រគល់ផ្កាជូនកម្មាភិបាលនិងគ្រូបង្រៀននៃវិទ្យាស្ថាននយោបាយក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ វិច្ឆិកា

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សាលាទាំងពីរបានបណ្ដុះបណ្ដាល និងបំប៉នកម្មាភិបាលឆ្នើម ឆ្លើយតបនឹងតម្រូវការនិងភារកិច្ចរបស់អង្គភាព រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងកងទ័ព "បដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ” ហើយត្រៀមខ្លួនទទួលនិងអនុវត្ដល្អភារកិច្ចដែលបានប្រគល់ឲ្យ។

* នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Do Can អនុប្រធានអគ្គស្នងការនយោបាយបានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរដល់លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវប្បធម៌និងសិល្បៈកងទ័ព។

លោកឧត្តមសេនីយ៍ឯក Do Can បានកត់ស្គាល់សមិទ្ធិផលដែលលោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងអប់រំសម្រេចបាននិងសង្កត់ធ្ងន់ថា សាលាបានធ្វើបានយ៉ាងល្អក្នុងការបណ្តុះបណ្តាលដែលបង្ហាញពីការអភិវឌ្ឍឥតឈប់ឈរក្នុងវិស័យវប្បធម៌និងសិល្បៈ។

លោកឧត្តមសេនីយ៍ឯក Do Can បានស្នើឲ្យសាកលវិទ្យាល័យវប្បធម៌និងសិល្បៈកងទ័ពបន្តលើកកម្ពស់គុណភាពបង្រៀន អនុវត្ដឲ្យបានល្អគោលដៅនិងតម្រូវការបណ្ដុះបណ្ដាល លើកកំពស់គុណភាពគ្រូបង្រៀន និងអ្នកគ្រប់គ្រងអប់រំដើម្បីបំពេញតម្រូវការនិងភារកិច្ចក្នុងស្ថានភាពថ្មី។

* នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា សាលានាយទាហានទ័ពជើងគោកទី ១ បានរៀបចំជំនួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនិងអ្នកគ្រប់គ្រងអប់រំ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា)។

* នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះដែរ វិទ្យាស្ថានភស្ដុភារបានរៀបចំជំនួបសំណេះសំណាលជាមួយគ្រូបង្រៀន និងអ្នកគ្រប់គ្រងអប់រំក្នុងឱកាសទិវាគ្រូបង្រៀន (ថ្ងៃទី ២០ វិច្ឆិកា)៕

បកប្រែដោយ Pham Diep