លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យអង្គភាពទាំងឡាយសម្រេចការត្រៀមរៀបចំទាំងឡាយសម្រាប់ក្រុមវិស្វកម្មលេខ១ និងកងពេទ្យកំរិត២ លេខ៤ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ។ កងពេទ្យកំរិត២ លេខ៤ គប្បីផ្តោតទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងអនុវត្តស្តង់ដារក្នុងការព្យាបាលអ្នកជំងឺអន្តរជាតិនៅប្រទេសស៊ូដង់ខាងត្បូង។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបក្នុងពិធី

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បញ្ជាក់ថា គប្បីជម្រុញការត្រៀមគ្រប់វិស័យ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ស្ដីពីការដាក់ពង្រាយក្រុមវិស្វកម្មលេខ១ មុនពេលបញ្ជូនទៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA)។

នាថ្ងៃដដែល នៅនាយកដ្ឋានរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិវៀតណាម បានប្រព្រឹត្តទៅពិធីប្រគល់អគារសម្រាប់គ្រូបង្រៀន និងនិស្សិតអន្តរជាតិ-S8 ដែលផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអាមេរិក។

*នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមបេសកកម្មនៃគណៈកម្មការដឹកនាំកំណែទម្រង់រដ្ឋបាលនិងរដ្ឋាភិបាលអេឡិចត្រូនិក របស់ក្រសួងការពារប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានគណៈកម្មការដឹកនាំ បានចុះត្រួតពិនិត្យការងារកំណែទម្រង់រដ្ឋបាលនៅវិទ្យាស្ថានពេទ្យយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងការពិនិត្យ

ថ្លែងក្នុងការពិនិត្យ លោកឧត្តមសេនីយ៍ឯក Le Huy Vinh ស្នើឲ្យវិទ្យាស្ថានពេទ្យយោធា បន្តជម្រុញកំណែទម្រង់រដ្ឋបាល និងផ្តោតទៅលើការពិនិត្យការអនុវត្តនីតិវិធីរដ្ឋបាល តភ្ជាប់កំណែទម្រង់រដ្ឋបាលជាមួយការកសាងរដ្ឋាភិបាលអេឡិចត្រូនិក កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយព្រមៗគ្នា ទំនើប សុវត្ថិភាព និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល  និងសកម្មភាពដឹកនាំ ប្រតិបត្តិការ។

*នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានសហការជាមួយគណៈកម្មាធិការបក្សខេត្ត Hoa Binh បានរៀបចំកិច្ចប្រជុំនៃគណៈកម្មការដឹកនាំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ក្រសួងការពារប្រទេស ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃយុទ្ធនាការ Hoa Binh (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៥១/ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១)។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានគណៈកម្មការដឹកនាំសិក្ខាសាលា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។

សិក្ខាសាលានឹងផ្តោតទៅលើការពិភាក្សាអំពីស្ថានភាពក្នុងនិងក្រៅប្រទេស ការដឹកនាំយ៉ាងត្រឹមត្រូវរបស់មជ្ឈិមបក្ស ដែលដឹកនាំដោយលោកប្រធានហូជីមិញ អត្ថន័យនិងមេរៀនប្រវត្តិសាស្ត្រនៃយុទ្ធនាការ។ល។ តាមគម្រោង សិក្ខាសាលានឹងរៀបចំឡើងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

*នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានក្រុមការងារពិសេសអនុវត្តការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់រដ្ឋាភិបាល នៅទីក្រុងហូជីមិញ និងខេត្តនានានៅភាគខាងត្បូង បានជួបសំណេះសំណាល និងលើកទឹកចិត្តកម្មាភិបាល បុគ្គលិកពេទ្យយោធា នៃអង្គភាពកងទ័ពនៅភាគខាងជើង ដែលបំពេញភារកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅទីក្រុងហូជីមិញ និងខេត្តនានានៅភាគខាងត្បូង។ ក្រុមពេទ្យយោធាបានចូលរួមក្នុងការថែទាំ និងព្យាបាលតាមផ្ទះសម្រាប់អ្នកឆ្លង Covid-19  រាប់ម៉ឺននាក់ គាំទ្រការចាក់វ៉ាក់សាំង Covid-19 ជាដើម។ ការរួមចំណែករបស់កម្លាំងពេទ្យយោធាបានជួយមូលដ្ឋាន គ្រប់គ្រងយ៉ាងឆាប់ៗនូវជំងឺរាតត្បាត ស្ដារផលិតកម្មនិងធ្វើអាជីវកម្មឡើងវិញ៕

បកប្រែដោយ Thuy Anh