នៅក្នុងកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរបានអះអាងថា ទោះបីរងផលប៉ះពាល់នៃការរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងឆ្នាំកន្លងទៅបានបន្តរក្សា និងស្របទៅនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងការបរទេស

ភាគីទាំងពីរបានផ្តោតសំខាន់លើវិស័យមួយចំនួនដូចជា៖ រក្សាការពិភាក្សាតាមប្រព័ន្ធវីដេអូ  ជាពិសេសការពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនាថ្ងៃទី ៨ ខែវិច្ឆិកា កន្លងមក; យន្តការពិគ្រោះយោបល់; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការផ្លាស់ប្តូរបទពិសោធន៍រវាងអង្គភាពនានា និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរជាសមាជិកចូលរួមយ៉ាងសកម្មនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​បូក (ADMM+) និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការនិងវេទិកាតំបន់។

លោកវរសេនីយ៍ឯក Vu Thanh Van បានបញ្ជាក់ថា វៀតណាមគាំទ្រទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន​-អូស្ត្រាលីនាពេលថ្មីៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម-អូស្ត្រាលី លើកទី១៥ 

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សានិងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិដោយផ្តោតលើវិស័យមួយចំនួន រួមមាន ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; លើកកំពស់ប្រសិទ្ធភាពនៃយន្ដការពិគ្រោះយោបល់ និងយន្តការសន្ទនា កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; កិច្ចសហប្រតិបត្តិការរវាងអង្គភាពពេទ្យយោធា ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃ ADMM+។

ភាគីទាំងពីរក៏បានលើកឡើងនូវការបង្កើតផែនការសហប្រតិបត្តិការរយៈពេល៣ ឆ្នាំ ដំណាក់កាល ២០២២-២០២៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអូស្ត្រាលី ព្រមទាំងចុះហត្ថលេខាលើកំណត់ហេតុអំពីកិច្ចប្រជុំពិគ្រោះយោបល់ហប្រតិបត្តិការការពារជាតិវៀតណាមនិងអូស្ត្រាលីលើកទី១៥៕

បកប្រែដោយ Pham Diep