leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

កម្មវិធីសម្តែងសិល្បៈ "រឿងព្រេងនិទាន និងអនាគត" មានពីរផ្នែក។ ផ្នែកទី ១ ដែលមានប្រធានបទ “រឿងព្រេងនិទាន” បង្ហាញ ពីការបង្កើតផ្លូវហូជីមិញតាមសមុទ្រ ជាមួយនឹងរឿងរ៉ាវរបស់សាក្សីប្រវត្តិសាស្ត្រតាមរយៈវីដេអូឃ្លីប។ តាមរយៈរឿងរ៉ាវរបស់យុទ្ធជននៃនាវាគ្មានស្លាកលេខ ប្រតិភូនិងទស្សនិកជនបានឃើញដំណើរការនៃការរៀបចំនាវា ការចាត់តាំងកងកម្លាំង និងការអនុវត្តយុទ្ធវិធីដើម្បីជៀសវាងបានការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ខ្មាំងសត្រូវ ដើម្បីចូលចតដោយសុវត្ថិភាព។ល។

leftcenterrightdel
ការសម្តែងសិល្បៈ

ផ្នែកទី ២ ដែលមានប្រធានបទ “អនាគត”  បង្ហាញពីស្មារតីប្តេជ្ញាចិត្តរបស់កម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ក្នុងការស្នងបន្តនិងលើកតម្កើងប្រពៃណីវីរៈភាពនៃបុព្វបុរសនៅលើផ្លូវហូជីមិញតាមសមុទ្រ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងបុព្វហេតុកសាង និងការពារអធិបតេយ្យភាពសមុទ្រនិងកោះដ៏ពិសិដ្ឋនៃមាតុភូមិ៕

បកប្រែដោយ Thanh Cong