តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលដែលត្រូវបានតែងតាំងជាប្រមុខស្ថានតំណាងវៀតណាមនៅបរទេសអាណត្ដិ ២០២១ -២០២៤។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅក្នុងជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្កត់ធ្ងន់ថា ការទូតការពារជាតិគឺជាផ្នែកសំខាន់មួយនៃកិច្ចការបរទេសរបស់បក្ស រដ្ឋនិងការទូតប្រជាជន។ គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការសម្របសម្រួលយ៉ាងជិតស្និទ្ធិរបស់ក្រសួងការបរទេសក្នុងការធ្វើសមាហរណកម្មអន្តរជាតិនិងការទូតការពារជាតិក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ប្រធានស្ថានតំណាងវៀតណាមនៅបរទេសនឹងបំពេញភារកិច្ចដោយជោគជ័យ រួមចំណែកពង្រឹងទំនាក់ទំនងការទូតរវាងវៀតណាមជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ ជំរុញទំនាក់ទំនងសហប្រតិបត្តិការយោធានិងការពារជាតិនៅក្នុងមុខតំណែងរបស់ខ្លួន  បង្កើតបរិយាកាសសន្តិភាពនិងស្ថិរភាពនិង​ទាញ​យកផលប្រយោជន៍​ពីធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេស៕

បកប្រែដោយ Thanh Cong