Nghi និង Luc កើតនៅក្នុងគ្រួសារដែលមានប្រពៃណីបដិវត្តន៍។  តាំងពីតូច បងប្អូនទាំងពីរនាក់តែងតែទទួលបាននូវសេចក្តីស្រឡាញ់ និងការអប់រំពីជីដូនជីតា និងឪពុកម្តាយ។ បងប្អូនទាំងពីរមានុក្ដីសុបិនចង់ក្លាយទៅជាកងទ័ពបន្តប្រពៃណីរបស់ក្រុមគ្រួសារ និងរួមចំណែកកសាងមាតុភូមិ។ ហេតុដូច្នេះ Nghi និង Luc បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងប្រឡងជាប់សាកលវិទ្យាល័យយោធា។

leftcenterrightdel
បងប្អូនភ្លោះ Danh Huu Nghi (ឆ្វេង) និង Danh Tan Luc

នៅក្នុងការប្រឡងបញ្ចប់បាក់ឌុប និងការប្រឡងចូលសាកលវិទ្យាល័យនាពេលថ្មីៗនេះ Nghi និង Luc បានដាក់ពាក្យសុំរៀននៅសាលានាយទាហានរថក្រោះនិងរថពាសដែក។ អាស្រ័យដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង បងប្អូនទាំងពីរបានជាប់ជាមួយពិន្ទុខ្ពស់។ Danh Huu Nghi បានចែករំលែកថា៖ “ការរៀនសូត្របានក្លាយជាចំណង់ចំណូលចិត្តសម្រាប់ខ្ញុំ។ នៅថ្នាក់រៀន ខ្ញុំតែងតែស្តាប់ការបង្រៀនរបស់គ្រូដោយយកចិត្តទុកដាក់ ហើយនៅផ្ទះវិញ ខ្ញុំសិក្សា និងធ្វើលំហាត់ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ខ្លួន។ នៅពេលជួបនឹងកិច្ចការពិបាក ៗ ឬពិន្ទុមិនពេញចិត្ត បងប្អូនខ្ញុំបានលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយចំណាយពេលច្រើនដើម្បីស្រាវជ្រាវ និងដោះស្រាយការលំបាក។ ជាលទ្ធផល ខ្ញុំទទួលបាន ២៤.៦ ពិន្ទុហើយ Luc ទទួលបាន ២៤.៧ ពិន្ទុ”។

នៅឆ្នាំ ២០២១ ស្រុក Thoai Son មានបេក្ខសិស្សចំនួន ៥៥ នាក់បានចុះឈ្មោះចូលរៀននៅសាលាយោធា។ តាមរយៈការជ្រើសរើសជាបឋម មានបេក្ខសិស្សចំនួន ១៥ នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីដាក់ពាក្យសុំរៀន (បេក្ខសិស្សប្រុស ១០ នាក់ និងបេក្ខសិស្សស្រី ៥ នាក់)។ លោកវរសេនីយ៍ឯកបំរុង Vo Thanh Binh អ្នកនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Thoai Son បានឲ្យដឹងថា៖ “នៅក្នុងការប្រឡងបាក់ឌុបនាពេលថ្មីៗនេះ ស្រុក Thoai Son មានបេក្ខសិស្សចំនួន ៤ នាក់ប្រឡងជាប់ ក្នុងនោះមានបេក្ខសិស្សម្នាក់បានប្រឡងជាប់សាលានាយទាហានកងទ័ពជើងគោកលេខ២។ ជាពិសេស មានបេក្ខសិស្សពីរនាក់គឺបងប្អូនភ្លោះ Nghi និង Luc បានជាប់សាលានាយទាហានរថក្រោះនិងរថពាសដែក។ បេក្ខសិស្សដែលទទួលបានជោគជ័យនៅពេលនេះមិនត្រឹមតែជាមោទនភាពរបស់ខ្លួនឯងនិងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីរីករាយរបស់យើងខ្ញុំទៀតផង”៕

បកប្រែដោយ Huyen Trang