គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចូលរួមកិច្ចប្រជុំ ។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam ចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងទៅកាន់សម័យប្រជុំពេញអង្គ លោករដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមចែករំលែកជំហររួមរបស់អាស៊ានលើអាកប្បកិរិយាមិនអត់ឱនចំពោះគ្រឿងញៀន និងឆ្ពោះទៅរកសហគមន៍អាស៊ានគ្មានគ្រឿងញៀន។ ជាមួយនឹងការទទួលខុសត្រូវរបស់ប្រទេសជាសមាជិករបស់អាស៊ាន វៀតណាមបានមានការរួមវិភាគទានជាវិជ្ជមានចំពោះសកម្មភាពរួមរបស់អាស៊ានបាននិងកំពុងជំរុញដំណោះស្រាយគ្រប់ជ្រុងជ្រោយ តុល្យភាពក្នុងការអនុវត្តផែនការការងារស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០១៦-២០២៥  និងផែនការសហប្រតិបត្តិការអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរនិងផលិតគ្រឿងញៀនខុសច្បាប់នៅតំបន់ត្រីកោណមាស ២០២០-២០២២ ជាមួយនឹងការអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលយោងតាមផែនការរបស់រដ្ឋាភិបាល។ វៀតណាមក៏បានធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលនៃស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀន៕

បកប្រែដោយ Pham Diep