លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Kuzmenko Sergii Mykolaiovich ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមដោយជោគជ័យ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien កត់សម្គាល់ និងកោតសរសើរចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់លោកវរសេនីយឯក Kuzmenko Sergii Mykolaiovich ក្នុងការបំពេញបេសកកម្មការទូតនៅវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ទោះបីជាក្នុងឋានៈណាក៏ដោយ លោកវរសេនីយ៍ឯក Kuzmenko Sergii Mykolaiovich ក៏នឹងបន្តគាំទ្រ និងរួមចំណែកយ៉ាងសកម្មចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Kuzmenko Sergii Mykolaiovich

ដោយអបអរសាទរលោកវរសេនីយ៍ឯក Sotnichenko Dmytro Viktorovych ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាអ៊ុយក្រែននៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់លោកវរសេនីយ៍ឯក Sotnichenko Dmytro Viktorovych បំពេញបេសកកម្មការទូតនៅវៀតណាម ព្រមទាំងស្នើឱ្យលោកអនុព័ន្ធយោធាអ៊ុយក្រែនអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរ ដែលក្នុងនោះ ផ្តោតលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងជំរុញយន្តការផ្លាស់ប្តូរគោលនយោបាយការពារជាតិ ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ ...។

លោកវរសេនីយ៍ឯក Kuzmenko Sergii Mykolaiovich សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់លោកវរសេនីយ៍ឯក Sotnichenko Dmytro Viktorovych បំពេញបេសកកម្មការទូតបានជោគជ័យ រួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ថែមទៀត៕

បកប្រែដោយ Pham Diep